Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ឯ​អ្នក​ទាំង​នោះ​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា ឯង​មាន​ហេតុ​អ្វី​បាន​ជា​ប្រមូល​គ្នា​ច្រើន​ដល់​ម៉្លេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​ស្រែក​ហៅ​ពួក​កូន​ចៅ​ដាន់ ហើយ​ពួក​កូន​ចៅ​ដាន់​ក៏​ងាក​បែរ​មក​សួរ​មីកា​ថា៖ «តើ​មាន​ការ​អី​បាន​ជា​ប្រមូល​គ្នា​មក​ច្រើន​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ ពួក​លោក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​នោះ ពួក​អ្នក​មីកា​ស្រែក​ហៅ​កូន​ចៅ​ដាន់ ពួក​គេ​ក៏​បែរ​ក្រោយ ហើយ​សួរ​លោក​មីកា​ថា៖ «តើ​មាន​ការ​អី​បាន​ជា​ប្រមូល​គ្នា​មក​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​ឮ​សំឡេង​កូន​ជំទង់​នោះ ហើយ​ទេវតា​នៃ​ព្រះ​ក៏​ហៅ​ហាការ​ពី​លើ​មេឃ​សួរ​ថា វា​ថ្វី ហាការ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ព្រះ‌ទ្រង់​បាន​ឮ​សំឡេង​របស់​កូន​ជំទង់​ពី​កន្លែង​វា​ហើយ


នោះ​ស្តេច​ទ្រង់​សួរ​ថា តើ​វា​ថ្វី នាង​ទូល​ឆ្លើយ​ថា ឱ​ហ្ន៎​ព្រះ‌អង្គ​អើយ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រី​មេម៉ាយ ប្ដី​បាន​ស្លាប់​ចោល​ទៅ​ហើយ


ស្តេច​ក៏​សួរ​ស្ត្រី​នោះ​ថា តើ​អ្នក​កើត​មាន​អ្វី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា នាង​នេះ​បាន​និយាយ​មក​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ឡើង នោះ​យើង​នឹង​បរិភោគ​កូន​អញ​វិញ


ឱ​សមុទ្រ​អើយ តើ​វា​ថ្វី បាន​ជា​រត់​ទៅ​ដូច្នេះ ហើយ​ទន្លេ​យ័រដាន់​ឯង​ដែរ បាន​ជា​ហូរ​ថយ​ច្រាស​ទៅ


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ច្រក​ភ្នំ​នៃ​ការ​ជាក់‌ស្តែង។ តើ​មាន​ការ​អ្វី​ហ្នឹង បាន​ជា​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​គ្រប់​គ្នា​ដូច្នេះ


កាល​បាន​ឃ្លាត​ឆ្ងាយ​ពី​ផ្ទះ​មីកា​ហើយ នោះ​ពួក​អ្នក​នៅ​ផ្ទះ​ជិត​ខាង​មីកា ក៏​ប្រជុំ​គ្នា​ដេញ​តាម​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទាន់


គាត់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​បាន​នាំ​យក​ព្រះ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​សង្ឃ​របស់​ខ្ញុំ​មក តើ​ខ្ញុំ​នៅ​មាន​អ្វី​ទៀត ចុះ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​សួរ​ខ្ញុំ​ថា តើ​ឯង​មាន​ហេតុ​អ្វី​ដូច្នេះ


ខណ​នោះ សូល​កំពុង​តែ​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា តើ​មាន​កើត​ហេតុ​ភេទ​អ្វី បាន​ជា​យំ​ដូច្នេះ នោះ​គេ​ជំរាប​លោក​តាម​ពាក្យ​នៃ​ពួក​មនុស្ស​នៅ​យ៉ាបេស​សព្វ​គ្រប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម