ពួកចៅហ្វាយ 15:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏វាយសម្លាប់គេដោយកម្លាំងកាយ ស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកវាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ បន្ទាប់មក លោកក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។ អាល់គីតាប គាត់វាយប្រហារពួកគេឲ្យបរាជ័យយ៉ាងដំណំ។ រួចហើយ គាត់ក៏ចេញទៅរស់នៅក្នុងរូងភ្នំអេតាំ។ |
ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅក្នុងគំនរលាមក។
នេះគឺយើងបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយ នៅជាមួយយើងឡើយ យើងបានជាន់គេដោយសេចក្ដីកំហឹង ហើយឈ្លីគេដោយសេចក្ដីឃោរឃៅរបស់យើង ឈាមគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង សម្លៀកបំពាក់យើងបានត្រូវប្រឡាក់ទាំងអស់ហើយ។
យើងបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយកំហឹងរបស់យើង ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់យើង ហើយបានចាក់ឈាមគេចុះដល់ដីផង។
បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
ពួកយូដាសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ?» គេឆ្លើយថា៖ «យើងមក ដើម្បីចាប់ចងសាំសុន ដើម្បីប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។
ដូច្នេះ ពួកយូដាបីពាន់នាក់ក៏ចុះទៅក្រហែងថ្មអេតាម ហើយនិយាយទៅសាំសុនថា៖ «តើឯងមិនដឹងថា ពួកភីលីស្ទីនត្រួតត្រាលើយើងទេឬ? ហេតុអ្វីបានជាឯងបានធ្វើបាបយើងដូច្នេះ?» គាត់ឆ្លើយតបថា៖ «គេប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ខ្ញុំក៏ប្រព្រឹត្តចំពោះគេដូច្នោះដែរ»។
សាំសុនពោលទៅគេថា៖ «បើអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំនឹងសងសឹកអ្នករាល់គ្នាវិញ នោះទើបខ្ញុំអស់ចិត្ត»។