Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គាត់​ក៏​វាយ​សំឡាប់​គេ​ដោយ​កំឡាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស​ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្ម‌ដា ឈ្មោះ​អេតាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ដំណំ។ បន្ទាប់​មក លោក​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គាត់​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរាជ័យ​យ៉ាង​ដំណំ។ រួច​ហើយ គាត់​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា


ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់ នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​គំនរ​អាចម៍​ដែរ


នេះ​គឺ​អញ​បាន​ជាន់​ក្នុង​ធុង​ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​ក្នុង​ពួក​ជន‌ជាតិ​ទាំង‌ឡាយ​នៅ​ជា​មួយ​នឹង​អញ​ឡើយ អើ អញ​បាន​ជាន់​គេ​ដោយ​សេចក្ដី​កំហឹង ហើយ​បាន​ឈ្លី​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ឈាម​គេ​បាន​ខ្ទាត​មក​លើ​សំលៀក‌បំពាក់​របស់​អញ សំលៀក‌បំពាក់​អញ​បាន​ត្រូវ​ប្រឡាក់​ទាំង​អស់​ហើយ


អញ​បាន​ជាន់​ឈ្លី​ជន‌ជាតិ​ទាំង‌ឡាយ ដោយ​សេចក្ដី​កំហឹង​របស់​អញ ក៏​ធ្វើ​ឲ្យ​គេ​ស្រវឹង ដោយ​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​ចាក់​ឈាម​គេ​ចុះ​ដល់​ដី​ផង។


បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង


រួច​ពួក​យូដា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ គេ​ឆ្លើយ​ថា យើង​មក​ប្រយោជន៍​តែ​នឹង​ចាប់​ចង​សាំសុន​ប៉ុណ្ណោះ​ទេ ដើម្បី​នឹង​សង​ដល់​វា ដូច​ជា​វា​បាន​ធ្វើ​យើង​ហើយ


ដូច្នេះ​មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ


សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សំរេច


នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម