ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។
ពួកចៅហ្វាយ 15:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពោលពាក្យនោះចប់ភ្លាម គាត់ក៏បោះឆ្អឹងថ្គាមនោះចេញពីដៃ ហើយគេហៅកន្លែងនោះថា «រ៉ាម៉ាត-លេហ៊ី» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមានប្រសាសន៍ចប់ លោកក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានថ្លែងរួចហើយ ក៏បោះឆ្អឹងថ្គាមនោះពីដៃចេញទៅ គេដាក់ឈ្មោះទីនោះថា រ៉ាម៉ាត-លេហ៊ី អាល់គីតាប ពេលនិយាយចប់ គាត់ក៏គ្រវែងឆ្អឹងនោះចោលទៅ ហេតុដូច្នេះ ហើយបានជាគេហៅកន្លែងនោះថា «រ៉ាម៉ាត់-លេហ៊ី»។ |
ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។
សាំសុនពោលឡើងថា៖ «ដោយសារថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចគេដាក់គរលើគ្នា ដោយសារថ្គាមរបស់សត្វលា ខ្ញុំសម្លាប់មនុស្សអស់មួយពាន់នាក់»។
ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?»