Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 15:17 - អាល់គីតាប

17 ពេល​និយាយ​ចប់ គាត់​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-លេហ៊ី»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ពោល​ពាក្យ​នោះ​ចប់​ភ្លាម គាត់​ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ចេញ​ពី​ដៃ ហើយ​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត-លេហ៊ី» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​មាន​ប្រសាសន៍​ចប់ លោក​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-‌លេហ៊ី» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 15:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​សាំសុន​បាន​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​លា​ដែល​គេ​ទើប​សម្លាប់​ថ្មីៗ ក៏​រើស​វា​មក​ប្រើ​ជា​អាវុធ​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់


រួច​លោក​ស្រែក​ថា៖ «ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​ប្រមូល​ខ្មោច​ដាក់​គរ​លើ​គ្នា ដោយ‌សារ​ឆ្អឹង​ថ្គាម​របស់​សត្វ​លា ខ្ញុំ​បាន​សម្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់»។


រំពេច​នោះ លោក​សាំ‌សុន​ស្រេក​ទឹក​យ៉ាង​ខ្លាំង លោក​បាន​អង្វរ​រកអុលឡោះ‌តាអាឡា ដោយ​សូម​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គឺ​ទ្រង់​ហើយ​ដែល​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជ័យ​ជំនះ​ដ៏​ធំ​នេះ។ តើ​ពេល​នេះ​ទ្រង់​បណ្តោយ​ឲ្យ​ខ្ញុំ​ដាច់​ខ្យល់​ស្លាប់ ព្រោះ​តែ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ទាំង​នោះ​ឬ?»។


ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម​ព័ទ្ធ​ក្រុង​លេហ៊ី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម