កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរស់ផ្អែមដល់មាត់ឯង។
ពួកចៅហ្វាយ 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ច្បាមយកសម្បុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ។ ពេលគាត់មកជួបឪពុកម្តាយ គាត់ក៏ជូនឃ្មុំនោះដល់ពួកគាត់ពិសាដែរ តែមិនបានប្រាប់ថាគាត់បានយកសម្បុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបេះឃ្មុំកាន់នៅដៃ ដើរបណ្ដើរបរិភោគបណ្ដើរ ហើយពេលជួបឪពុកម្ដាយ លោកក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា លោកយកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។ អាល់គីតាប គាត់បេះឃ្មុំកាន់នៅដៃ ដើរបណ្តើរបរិភោគបណ្តើរ ហើយពេលជួបឪពុកម្តាយ គាត់ក៏យកឃ្មុំនោះជូនគាត់ពិសាដែរ ប៉ុន្តែ មិនបានជម្រាបថា គាត់យកឃ្មុំពីក្នុងខ្មោចសិង្ហមកឡើយ។ |
កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរស់ផ្អែមដល់មាត់ឯង។
ដោយការខំអត់ធ្មត់ នោះទើបនឹងបន្ទន់ចិត្តរបស់ចៅហ្វាយបាន ហើយអណ្ដាតស្រទន់នឹងអាចបំបាក់ឆ្អឹងបានដែរ។
ឪពុករបស់សាំសុនបានចុះទៅផ្ទះស្ត្រីនោះ ឯសាំសុនក៏រៀបចំពិធីជប់លៀងមួយនៅទីនោះ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។
ក្រោយបន្តិចមក គាត់ក៏ត្រឡប់មក ដើម្បីយកនាងធ្វើជាប្រពន្ធ គាត់ក៏បែរទៅមើលខ្មោចសិង្ហនោះ ហើយឃើញមានសម្បុកឃ្មុំ ពេញដោយទឹក នៅក្នុងខ្មោចសិង្ហនោះ។
នោះលោកសូលឆ្លើយជម្រាបមាថា៖ «លោកបានប្រាប់យើងខ្ញុំច្បាស់ថា លាបានឃើញហើយ»។ ប៉ុន្តែ ត្រង់ឯការតាំងរាជ្យដែលសាំយូអែលបានប្រាប់ នោះគាត់មិនបានជម្រាបដល់មាទេ។
ថ្ងៃមួយ យ៉ូណាថាន ជាបុត្រារបស់ស្ដេចសូល ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ»។ ប៉ុន្តែ លោកមិនបានទូលដល់បិតាឲ្យជ្រាបទេ។