Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឪពុក​របស់​សាំ​សុន​បាន​ចុះ​ទៅ​ផ្ទះ​ស្ត្រី​នោះ ឯ​សាំសុន​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​នៅ​ទី​នោះ តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឪពុក​របស់​លោក​សាំសុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ តាម​ទំនៀម‌ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឪពុក​គាត់​ក៏​ចុះ​ទៅ​ឯ​ផ្ទះ​នៃ​ស្ត្រី​នោះ ដល់​ហើយ​សាំសុន​ក៏​ចាត់‌ចែង​រៀប​ជប់‌លៀង តាម​ទំនៀម‌ទំលាប់​នៃ​ពួក​កំឡោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ឪពុក​របស់​លោក​សាំ‌សុន​បាន​ទៅ​ដល់​ផ្ទះ​ខាង​ស្រី នៅ​ទី​នោះ លោក​សាំសុន​បាន​រៀប‌ចំ​ពិធី​ជប់​លៀង​មួយ​តាម​ទំនៀម​ទម្លាប់​ដែល​កូន​កំលោះ​ត្រូវ​ធ្វើ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 14:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។


មនុស្ស​តែង​ជប់‌លៀង ដើម្បី​ឲ្យ​បាន​សើច​សប្បាយ ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​ទាំង​អស់​បាន។


ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖


ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិ‌ភោគ​ការ​កូន​ចៀម»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ»។


ពេល​ប្រជាជន​ភីលីស្ទីន​ឃើញ​គាត់ គេ​ក៏​តម្រូវ​យុវជន​សាម​សិប​នាក់​ឲ្យ​មក​កំដរ​គាត់។


គាត់​ក៏​ច្បាម​យក​សម្បុក​ឃ្មុំ​នោះ​ខ្លះ ដើរ​ទៅ​ទាំង​បរិ‌ភោគ​តាម​ផ្លូវ​បណ្តើរ។ ពេល​គាត់​មក​ជួប​ឪពុក​ម្តាយ គាត់​ក៏​ជូនឃ្មុំ​នោះដល់​ពួក​គាត់​ពិសា​ដែរ តែ​មិន​បាន​ប្រាប់​ថា​គាត់​បាន​យក​សម្បុក​ឃ្មុំ​នោះ ចេញ​ពី​ខ្មោច​សិង្ហ​មក​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម