ប៉ុន្តែ គេឆ្លើយតបថា៖ យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថា អ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។
ពួកចៅហ្វាយ 13:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។ អាល់គីតាប គាត់ប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ គាត់ហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនហាឡាល់ដែរ ដ្បិតកូននោះនឹងត្រូវញែកជូនអុលឡោះតាំងពីក្នុងផ្ទៃម្តាយ ទុកជាអ្នកណាសារីតមួយគត់រហូតអស់មួយជីវិត»។ |
ប៉ុន្តែ គេឆ្លើយតបថា៖ យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថា អ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។
យើងបានតាំងកូនចៅខ្លះរបស់អ្នករាល់គ្នា ឡើងធ្វើជាហោរា ហើយកំលោះខ្លះរបស់អ្នករាល់គ្នា ធ្វើជាពួកណាសារីត ឱប្រជាជនអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា
ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ
ពេលនោះ ម៉ាណូអាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណព្វរបស់ព្រះ ដែលព្រះអង្គបានចាត់ឲ្យមកនោះ បានមកជួបយើងខ្ញុំម្តងទៀត ដើម្បីបង្រៀនយើងខ្ញុំអំពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។