យេរេមា 35:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្តែ គេឆ្លើយតបថា៖ យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថា អ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែគេឆ្លើយតបថា យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ពីព្រោះយ៉ូណាដាប ជាកូនរេកាប ព្ធយុកោយើងបានផ្តាំថា កុំឲ្យឯងរាល់គ្នាផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងឯង ឬកូនចៅឯងតរៀងទៅ សូមមើលជំពូកអាល់គីតាប6 ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ សូមមើលជំពូក |
ពេលព្រះបាទយេហ៊ូវចេញពីទីនោះទៅ ក៏ជួបនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ ទ្រង់ក៏គំនាប់គាត់សួរថា៖ «តើចិត្តរបស់អ្នកស្មោះត្រង់ចំពោះខ្ញុំ ដូចចិត្តរបស់ខ្ញុំស្មោះត្រង់ចំពោះអ្នកឬទេ?» យ៉ូណាដាបឆ្លើយតបថា៖ «ខ្ញុំមានចិត្តស្មោះត្រង់មែន»។ ព្រះបាទយេហ៊ូវឆ្លើយថា៖ «បើដូច្នោះមែន សូមហុចដៃមក៍!»។ ណាដាបក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរទេះជាមួយគ្នា។
ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសម្រេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់បុព្វបុរសគេ ឯយើងវិញ យើងបាននិយាយនឹងអ្នករាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីប្រាប់ផង តែអ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ។