លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
ពួកចៅហ្វាយ 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនាងក៏ទៅប្រាប់ដល់ប្ដីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ អាល់គីតាប ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយនាក់របស់អុលឡោះបានមកជួបខ្ញុំ គាត់មានភិនភាគដូចម៉ាឡាអ៊ីកាត់នៃអុលឡោះដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរគាត់ថា អ្នកមកពីណាទេ ហើយគាត់ក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ |
លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។
ដូច្នេះ នាងនិយាយទៅលោកអេលីយ៉ាថា៖ «ឱអ្នកសំណព្វរបស់ព្រះអើយ តើខ្ញុំនឹងលោកមានការណ៍អ្វីនឹងគ្នា លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសម្លាប់កូនខ្ញុំឬ?»
នាងនិយាយឡើងថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកសំណព្វរបស់ព្រះ ហើយលោកក៏ថ្លែងព្រះបន្ទូលនៃព្រះយេហូវ៉ាពិតប្រាកដមែន»។
លោកបានប្រាប់ថា៖ «ឆ្នាំក្រោយ ក្នុងខែនេះ នាងនឹងបានបីកូនប្រុសមួយ» តែនាងឆ្លើយថា៖ «ទេ លោកម្ចាស់ ជាអ្នកសំណព្វរបស់ព្រះអើយ សូមកុំកុហកនាងខ្ញុំ»។
នាងនិយាយទៅប្តីថា៖ «មើល៍ ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើងជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
នៅទីនោះ ទេវតារបស់ព្រះយេហូវ៉ាលេចមកឲ្យលោកឃើញក្នុងអណ្ដាតភ្លើង ចេញពីកណ្ដាលគុម្ពបន្លា លោកមើលទៅ ឃើញភ្លើងឆេះគុម្ពបន្លា តែគុម្ពបន្លាមិនបានសុសទេ។
ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប»។ លោកម៉ូសេក៏ខ្ទប់មុខ ព្រោះលោកមិនហ៊ានមើលចំទៅព្រះទេ។
លោកពោលមកខ្ញុំថា៖ «ឱដានីយ៉ែល ជាអ្នកសំណព្វយ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលខ្ញុំថ្លែងប្រាប់លោក ហើយឈរឡើងឲ្យត្រង់ចុះ ដ្បិតព្រះចាត់ខ្ញុំឲ្យមកជួបលោក»។ កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ ខ្ញុំក៏ក្រោកឈរទាំងញាប់ញ័រ។
ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។
ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ហើយពេលលោកចូលមកដល់ ខ្ញុំក៏ភ័យញ័រ រួចក្រាបចុះមុខដល់ដី។ ប៉ុន្ដែ លោកពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរយល់ចុះ ដ្បិតនិមិត្តនេះសម្រាប់គ្រាចុងបំផុត»។
ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។
កាលព្រះអង្គកំពុងតែអធិស្ឋាន នោះព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសភ្លឺព្រាត។
អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាទាំងប៉ុន្មាន សម្លឹងមើលមុខលោកស្ទេផានគ្រប់គ្នា ហើយគេឃើញមុខរបស់លោក ដូចជាមុខទេវតា។
នេះជាពរដែលលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ បានឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែល មុននឹងលោកស្លាប់។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
គ្រានោះ ពួកកូនចៅយូដានាំគ្នាចូលមកជួបលោកយ៉ូស្វេនៅគីលកាល។ លោកកាលែបជាកូនលោកយេភូនេ ជាពួកកេណាស មានប្រសាសន៍មកកាន់លោកយ៉ូស្វេថា៖ «លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅកាដេស-បារនាហើយ ។
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង
ដូច្នេះ ស្ដ្រីនោះក៏រត់យ៉ាងប្រញាប់ប្រញាល់ទៅប្រាប់ប្តីថា៖ «មើល៍ បុរសដែលបានមកជួបខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ»។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។
តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។
ពេលនោះ ម៉ាណូអាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណព្វរបស់ព្រះ ដែលព្រះអង្គបានចាត់ឲ្យមកនោះ បានមកជួបយើងខ្ញុំម្តងទៀត ដើម្បីបង្រៀនយើងខ្ញុំអំពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។
គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។
គ្រានោះ មានអ្នកសំណព្វរបស់ព្រះមកជួបលោកអេលី ពោលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ "តើយើងមិនបានលេចមក ឲ្យបុព្វបុរសរបស់អ្នកឃើញនៅស្រុកអេស៊ីព្ទ កាលដែលគេនៅក្នុងដំណាក់ផារ៉ោនទេឬ?
បាវនោះឆ្លើយថា៖ «មើល៍ មានអ្នកសំណព្វរបស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើងពីផ្លូវដែលត្រូវទៅបាន»។