ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។
ពួកចៅហ្វាយ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកយូដាចេញទៅជាមួយពួកស៊ីម្មានជាបងប្អូន ហើយគេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ។ ដូច្នេះ គេក៏ហៅទីក្រុងនោះថា ហោម៉ា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូន នាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មានជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា) អាល់គីតាប បន្ទាប់មក កុលសម្ព័ន្ធយូដា រួមជាមួយកុលសម្ព័ន្ធស៊ីម្មានជាបងប្អូននាំគ្នាចេញទៅច្បាំងជាមួយជនជាតិកាណាននៅក្រុងសេផាត ពួកគេបំផ្លាញក្រុងនោះ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់ រួចហៅក្រុងនោះថាហោម៉ា។ |
ដូច្នេះ ព្រះបាទអេសាក៏ចេញទៅតទល់នឹងគេ ក៏តម្រៀបគ្នា ដើម្បីច្បាំងនៅក្នុងច្រកភ្នំសេផាថា ត្រង់ក្រុងម៉ារីសា។
ពេលនោះ សាសន៍អាម៉ាឡេក និងសាសន៍កាណាន ដែលរស់នៅលើស្រុកភ្នំនោះ ក៏ចុះមកវាយប្រហារពួកគេ ទាំងដេញតាមពួកគេរហូតដល់ស្រុកហោម៉ា។
ព្រះយេហូវ៉ាស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយក៏ប្រគល់ពួកសាសន៍កាណាននោះដល់គេ។ ពួកអ៊ីស្រាអែលបានបំផ្លាញគេ ព្រមទាំងទីក្រុងរបស់គេអស់រលីងទៅ។ ដូច្នេះ គេហៅកន្លែងនោះថា ហោម៉ា ។
ពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា «សូមឡើងទៅជាមួយយើងខ្ញុំ ទៅឯទឹកដីដែលជាចំណែករបស់យើងខ្ញុំ ដើម្បីច្បាំងនឹងសាសន៍កាណាន។ បន្ទាប់មក យើងខ្ញុំនឹងទៅឯទឹកដីដែលជាចំណែករបស់បងប្អូន ជាមួយបងប្អូនដែរ»។ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ។