ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​ទត​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចារណា​មើល ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី តើ​ពួក​សង្ឃនឹង​ពួក​ហោរា​នឹង​ត្រូវ​គេ​សំឡាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់ ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ សូម​មើល​ចុះ! ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន! ពួក​អ៊ីមុាំ និង​ពួក​ណាពី ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ​ជា​អម្ចាស់។

សូមមើលជំពូក



បរិទេវ 2:20
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ ព្រះ​នាំ​ស្តេច​ពួក​ខាល់ដេ​មក​លើ​គេ ស្តេច​នោះ​បាន​សម្លាប់​ពួក​កំលោះៗ​របស់​គេ​ដោយ​ដាវ​នៅ​ក្នុង​ព្រះ‌វិហារ ជា​ទី​បរិសុទ្ធ​របស់​គេ ឥត​មាន​មេត្តា‌ករុណា ទោះ​ទាំង​កំលោះ ក្រមុំ ចាស់​ទុំ ឬ​សក់​ស្កូវ​ណា​ឡើយ ព្រះ‌អង្គ​បាន​ប្រគល់​គេ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​នៃ​ស្តេច​នោះ។


ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ឡើយ។


ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ?


ឱ​អ្នក​ដែល​ពេញ​ដោយ​សម្រែក ជា​ទី​ក្រុង​អ៊ឹក‌ធឹក​គ្រឹក‌គ្រេង ជា​តំបន់​អរ​សប្បាយ​អើយ ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ នោះ​មិន​បាន​ស្លាប់​ដោយ​ដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន​មិត្ត​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្ដី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ លំដាប់​នោះ យើង​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហាតលិក និង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ និង​ពី​អំណត់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។


គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?


ខ្ញុំ​បាន​ហៅ​ពួក​អ្នក​ដែល​ធ្លាប់​ស្រឡាញ់​ខ្ញុំ តែ​គេ​បាន​បញ្ឆោត​ខ្ញុំ​វិញ ពួក​សង្ឃ និង​ពួក​ចាស់​ទុំ​របស់​ខ្ញុំ បាន​រលត់​ទៅ​នៅ​ក្នុង​ទី​ក្រុង កំពុង​ដែល​គេ​រក​អាហារ​សម្រាប់​ចម្រើន​កម្លាំង​ខ្លួន។


ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ទាំង​នោះ​ជា​អាហារ​របស់​គេ ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ។


នេះ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​បាន​កម្ចាយ​ឈាម មនុស្ស​សុចរិត​នៅ​ក្នុង​ទី​ក្រុង។


សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​កម្ចាត់​កម្ចាយ​គេ​ទៅ ព្រះ‌អង្គ​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់​ទុំ​ដែរ។


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក ហើយ​យើង​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ព្រម​ទាំង​កម្ចាត់‌កម្ចាយ​សំណល់​របស់​អ្នក​ទៅ​គ្រប់​ទិស​ទី»។


ព្រះ‌អង្គ​ក៏​បង្គាប់​ថា៖ «ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សម្លាប់​គេ​ឲ្យ​ទី‌លាន​បាន​ពេញ​ដោយ​សាក‌សព។ ទៅ! ចូរ​ចេញ​ទៅ​ចុះ!»។ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង។


អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​ផង។


ខ្ញុំ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា "ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​កុំ​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​មត៌ក​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​លោះ​គេ​ដោយ​តេជា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។