ប៉ុន្តែ គេត្រូវធ្វើជាអ្នកបម្រើរបស់ស៊ីសាក់វិញ ដើម្បីឲ្យគេដឹងថា ការបម្រើដល់យើង ខុសគ្នាយ៉ាងណានឹងការបម្រើដល់នគរដទៃ»។
នេហេមា 9:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ យើងខ្ញុំជាបាវបម្រើរបស់គេរហូតដល់ថ្ងៃនេះ គឺជាបាវបម្រើនៅក្នុងស្រុកដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំ ដើម្បីបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ! យើងខ្ញុំធ្វើជាទាសករក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំ ដើម្បីឲ្យពួកគេបរិភោគផលផ្លែ និងទទួលភោគទ្រព្យនៅក្នុងស្រុក! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល យើងខ្ញុំរាល់គ្នាជាបាវបំរើរបស់គេដរាបដល់សព្វថ្ងៃនេះ គឺជាបាវបំរើ នៅក្នុងស្រុកនេះ ដែលទ្រង់បានប្រទាន ដល់ពួកឰយុកោយើងខ្ញុំ ឲ្យបានបរិភោគផលនឹងសេចក្ដីល្អនោះផង អាល់គីតាប ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ! យើងខ្ញុំធ្វើជាទាសករក្នុងស្រុក ដែលទ្រង់ប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំ ដើម្បីឲ្យពួកគេបរិភោគផលផ្លែ និងទទួលភោគទ្រព្យនៅក្នុងស្រុក! |
ប៉ុន្តែ គេត្រូវធ្វើជាអ្នកបម្រើរបស់ស៊ីសាក់វិញ ដើម្បីឲ្យគេដឹងថា ការបម្រើដល់យើង ខុសគ្នាយ៉ាងណានឹងការបម្រើដល់នគរដទៃ»។
ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។
យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីផឹកទឹករបស់ខ្លួន ហើយឧសរបស់យើងខ្ញុំក៏ត្រូវទិញដែរ។
នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។