ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 8:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា នឹង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី នឹង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក

សូមមើលជំពូក

អាល់គីតាប

លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​គាត់ ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​គាត់។

សូមមើលជំពូក



នេហេមា 8:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​ពី​លង្ហិន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ ដាក់​នៅ​កណ្ដាល​ទី‌លាន ហើយ​ទ្រង់​ឈរ​នៅ​លើ​ទី​នោះ ក៏​លុត​ព្រះ‌ជង្ឃ នៅ​មុខ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ លើក​ព្រះ‌ហស្ត​ឡើង​ទៅ​លើ​មេឃ


ក្នុង​ចំណោម​កូន​ចៅ​បានី មាន​មស៊ូ‌ឡាម ម៉ាលូក អ័‌ដាយ៉ា យ៉ាសុប ស្អាល និង​រ៉ាម៉ូត។


ក្នុង​ចំណោម​កូន​ចៅ​ហាស៊ូម មាន​ម៉ាថ្នាយ ម៉ាត់‌ថាត់ថា សាបាឌ អេលី‌ផាលេត យេរេ‌ម៉ាយ ម៉ាណា‌សេ និង​ស៊ីម៉ាយ។


ហូឌា ហាស៊ូម បេសាយ


ម៉ាក‌ពី‌អាស មស៊ូ‌ឡាម ហេស៊ារ


រេហ៊ូម ហា‌សាប‌ណា ម្អា‌សេ‌យ៉ា


ផាស‌ហ៊ើរ អ័ម៉ារា ម៉ាលគា


មស៊ូ‌ឡាម អ័ប៊ីយ៉ា មីយ៉ា‌មីន


និង​ម្អា‌សេ‌យ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេ កុល-ហូសេ​ជា​កូន​ហា‌សាយ៉ា ហា‌សាយ៉ា​ជា​កូន​អ័‌ដាយ៉ា អ័‌ដាយ៉ា​ជា​កូន​យ៉ូ‌យ៉ារីប យ៉ូ‌យ៉ារីប​ជា​កូន​សាការី សាការី​ជា​កូន​ស៊ី‌ឡូនី។


ឯ​កូន​ចៅ​បេនយ៉ាមីន មាន​សាលូវ ជា​កូន​មស៊ូ‌ឡាម ដែល​ជា​កូន​យ៉ូអេឌ យ៉ូអេឌ​ជា​កូន​ពេ‌ដាយ៉ា ពេ‌ដាយ៉ា​ជា​កូន​កូ‌ឡាយ៉ា កូ‌ឡាយ៉ា​ជា​កូន​ម្អាសេយ៉ា ម្អាសេយ៉ា​ជា​កូន​អ៊ីធាល អ៊ីធាល​ជា​កូន​យេ‌សាយ៉ា


ខាង​អែសរ៉ា មាន​មស៊ូ‌ឡាម ខាង​អ័ម៉ារា មាន​យ៉ូ‌ហា‌ណាន


លោក​អាន​ក្នុង​គម្ពីរ​នោះ នៅ​ខាង​មុខ​ទី​ធ្លា ដែល​ស្ថិត​នៅ​មុខ​ទ្វារ​ទឹក តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​ត្រង់ នៅ​ចំពោះ​ប្រជា‌ជន​ទាំង​ប្រុស​ទាំង​ស្រី ព្រម​ទាំង​អស់​អ្នក​ដែល​អាច​យល់​បាន ហើយ​គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ។


លោក​អែសរ៉ា​បើក​គម្ពីរ នៅ​ចំពោះ​ភ្នែក​ប្រជា‌ជន​ទាំង‌អស់ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ ហើយ​ពេល​លោក​បើក​គម្ពីរ​ឡើង ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ។


ពួក‌គេ​ឈរ​តាម​កន្លែង​របស់​ពួក‌គេ​រៀង​ៗខ្លួន ហើយ​អាន​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ រយៈ​ពេល​មួយ​ភាគ​ក្នុង​បួន​នៅ​ថ្ងៃ​នោះ ឯ​ពេល​វេលា​មួយ​ភាគ​ក្នុង​បួន​ទៀត ពួក‌គេ​លន់‌តួ​អំពើ​បាប និង​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។


ពេល​នោះ យេសួរ បានី កាឌ‌មាល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ឈរ​លើ​ថ្នាក់​ជណ្តើរ​របស់​ពួក​លេវី ហើយ​បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ពួក‌គេ។


«ពួក​អាចារ្យ និង​ពួក​ផារិស៊ី គេ​អង្គុយ​នៅ​កន្លែង​របស់​លោក​ម៉ូសេ