Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​ពី​លង្ហិន បណ្តោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ ដាក់​នៅ​កណ្ដាល​ទី‌លាន ហើយ​ទ្រង់​ឈរ​នៅ​លើ​ទី​នោះ ក៏​លុត​ព្រះ‌ជង្ឃ នៅ​មុខ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ លើក​ព្រះ‌ហស្ត​ឡើង​ទៅ​លើ​មេឃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទី‌លាន​ព្រះ‌ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កម្ពស់​បី​ហត្ថ។ ព្រះ‌រាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​លើក​ព្រះ‌ហស្ដ​ឡើង​ទៅ​លើ​មេឃ ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 (ដ្បិត​ទ្រង់​បាន​ធ្វើ​ទី​ថ្កល់​ពី​លង្ហិន បណ្តោយ​៥​ហត្ថ ទទឹង​៥​ហត្ថ នឹង​កំពស់​៣​ហត្ថ ដាក់​នៅ​កណ្តាល​ទីលាន ហើយ​ទ្រង់​ឈរ​នៅ​លើ​ទី​នោះ ក៏​លុត​ព្រះ‌ជង្ឃ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង​ទៅ​លើ​មេឃ)

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្តាល​ទី‌លាន​ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ស្តេច​ឡើង​នៅ​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ​ទូរអា​ថា៖

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ធ្វើ​ទី‌លាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់។


ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។


កាល​សាឡូម៉ូន​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា តាម​គ្រប់​សេចក្ដី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ក្រោក​ពី​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា គឺ​ពី​កន្លែង​ដែល​ទ្រង់​បាន​លុត​ព្រះ‌ជង្ឃ លើក​ព្រះ‌ហស្ត​តម្រង់​ទៅ​ឯ​មេឃ​នោះ​ឡើង


ទ្រង់​ធ្វើ​ទី‌លាន​សម្រាប់​ពួក​សង្ឃ និង​ទី‌លាន​ធំ ព្រម​ទាំង​ទ្វារ​សម្រាប់​ទី‌លាន ហើយ​ស្រោប​ទ្វារ​ទាំង​នោះ​ដោយ​លង្ហិន។


ព្រះបាទ​សាឡូម៉ូន​ឈរ​នៅ​ចំពោះ​អាស‌នា​របស់​ព្រះ‌យេហូវ៉ា នៅ​មុខ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ឡើង​ទៅ​លើ។


នៅ​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​ភាព​សោក​សៅ​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​អាវ​ធំ​រហែក​នៅ​ជាប់​ខ្លួន រួចលុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ប្រទូល​ទៅ​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ


កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ទាំង​នេះ ខ្ញុំ​ក៏​អង្គុយ​យំ ហើយ​សោក​សៅ‌អស់​រយៈ​ពេល​ពីរ​បី​ថ្ងៃ ទាំង​តម​អាហារ ហើយ​អធិស្ឋាន​នៅ​ចំពោះ​ព្រះ​នៃ​ស្ថាន‌សួគ៌។


ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។


៙ ចូល​មក ចូរ​យើង​ឱន​កាយ ថ្វាយ‌បង្គំ​ទាំង​អស់​គ្នា ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​យើងមក!


លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។


កាល​ដានី‌យ៉ែល​បាន​ដឹង​ថា សំបុត្រ​នោះ​បាន​ចុះ​ហត្ថ‌លេខា​ហើយ លោក​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក ដែល​មាន​បង្អួច​នៅ​បន្ទប់​ខាង​លើ បើក​ចំហ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​លុត​ជង្គង់​ចុះ​អធិ‌ស្ឋាន ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​លោក មួយ​ថ្ងៃ​បី​ដង ដូច​លោក​បាន​ធ្វើ​ពី​មុន។


បន្ទាប់មក ព្រះ‌អង្គ​យាង​ចេញ​ពី​គេ​ទៅ ចម្ងាយ​ប្រហែល​ជា​គេ​ចោល​ថ្ម​មួយ​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា៖


កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។


លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម