លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា "មានស្តេចមួយអង្គនៅស្រុកយូដាហើយ" ដំណឹងនេះនឹងឮដល់ស្តេចមិនខាន ដូច្នេះ សូមអញ្ជើញមកឥឡូវនេះ យើងនឹងពិភាក្សាគ្នា»។
នេហេមា 6:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំតបទៅគាត់វិញថា៖ «គ្មានការបែបនេះកើតឡើងដូចជាលោករៀបរាប់ទេ គឺលោកបានប្រឌិតរឿងទាំងនេះ ដោយគំនិតខ្លួនឯងប៉ុណ្ណោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំតបទៅថា គ្មានអ្វីដូចជាអ្នកថានោះទេ គឺអ្នកបង្កើតរឿងនេះ តាមតែចិត្តអ្នកវិញប៉ុណ្ណោះ អាល់គីតាប ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះ គឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។ |
លោកក៏បានតែងតាំងពួកហោរាឲ្យប្រកាសអំពីរូបលោក នៅក្រុងយេរូសាឡិមថា "មានស្តេចមួយអង្គនៅស្រុកយូដាហើយ" ដំណឹងនេះនឹងឮដល់ស្តេចមិនខាន ដូច្នេះ សូមអញ្ជើញមកឥឡូវនេះ យើងនឹងពិភាក្សាគ្នា»។
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
ពាក្យដែលចេញពីមាត់គេ សុទ្ធតែជា សេចក្ដីអន្តរាយ និងពាក្យបោកបញ្ឆោត គេលែងមានប្រាជ្ញា និងប្រព្រឹត្តល្អទៀតហើយ។
អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ នាំគ្នាដាក់អន្ទាក់ អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ នាំគ្នាពោលពាក្យមួលបង្កាច់ ហើយចេះតែរកកលល្បិច មួយថ្ងៃៗវាល់ល្ងាច។
អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។
គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។
ស្តេចទាំងពីរអង្គនេះ គេមានចិត្តទោរទៅរកតែអំពើអាក្រក់ គេកុហកគ្នាក្នុងពេលកំពុងអង្គុយរួមតុជាមួយគ្នា តែមិនបានផលឡើយ ដ្បិតមិនទាន់ដល់គ្រាចុងបញ្ចប់ដែលបានកំណត់ទុក។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។
ពេលលោកប៉ុលមកដល់ ពួកសាសន៍យូដាដែលចុះពីក្រុងយេរូសាឡិមមក នាំគ្នាឈរជុំវិញលោក ហើយចោទគាត់ពីរឿងធ្ងន់ៗជាច្រើន ដែលគេមិនអាចបង្ហាញភស្តុតាងបាន។