ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា បាន​ស្បថ​នឹង​គាត់ ដោយ​ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​អើរ៉ាស មួយ​ទៀត​យ៉ូហា‌ណាន ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូឡាម ជា​កូន​បេរេគា ធ្វើ​ជា​ប្រពន្ធ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា​ជាប់​ពាក់‌ព័ន្ធ​ជា​មួយ​គាត់ ដោយ‌សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ត្រូវ​ជា​កូន​ប្រសា​របស់​ជន‌ជាតិ​យូដា​ម្នាក់​ឈ្មោះ​សេកា‌នា ជា​កូន​របស់​លោក​អើរ៉ាស ហើយ​លោក​យ៉ូហាណាន​ជា​កូន​ប្រុស​របស់​គាត់ ក៏​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា។

សូមមើលជំពូក



នេហេមា 6:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បុត្រ​របស់​ហាណា‌នា គឺ​ពេឡា‌ធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផា‌យ៉ា អើណាន អូបា‌ឌា និង​សេកា‌នា។


កូន​ចៅ​អើរ៉ាស​មាន ៧៧៥ នាក់


បន្ទាប់​ពី​គាត់ មាន​ហាណានា ជា​កូនរបស់​សេលេមា និង​ហានូន ជា​កូន​ទី​ប្រាំមួយ​របស់​សាឡាប បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត។ បន្ទាប់​ពី​គាត់ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​គាត់។


នៅ​ជាប់​នឹង​ពួក​លោក មាន​ម្រេម៉ូត ជា​កូន​របស់​អ៊ូរី‌យ៉ា និង​ជា​ចៅ​របស់​ហាកូស បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា និង​ជា​ចៅ​របស់​មសេ‌សាបេល បាន​ជួស‌ជុល។ នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​សាដុក ជា​កូន​របស់​ប្អាណា បាន​ជួស​ជុល។


ម្យ៉ាង​ទៀត ក្នុង​គ្រា​នោះ ពួក​អភិជន​ក្នុង​សាសន៍​យូដា បាន​ផ្ញើ​សំបុត្រ​ជា​ច្រើន​ទៅ​ថូប៊ី‌យ៉ា ក៏​មាន​សំបុត្រ​របស់​ថូប៊ី‌យ៉ា ផ្ញើ​មក​ពួក‌គេ​វិញ​ដែរ។


គេ​ក៏​បាន​និយាយ​ពី​អំពើ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យរបស់​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ គឺ​ថូប៊ី‌យ៉ា​នេះ​ហើយ ដែល​ផ្ញើ​សំបុត្រ​មក​បំភ័យខ្ញុំ។


កូន​ចៅអើរ៉ាសមាន ៦៥២ នាក់