Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ម្យ៉ាង​ទៀត ក្នុង​គ្រា​នោះ ពួក​អភិជន​ក្នុង​សាសន៍​យូដា បាន​ផ្ញើ​សំបុត្រ​ជា​ច្រើន​ទៅ​ថូប៊ី‌យ៉ា ក៏​មាន​សំបុត្រ​របស់​ថូប៊ី‌យ៉ា ផ្ញើ​មក​ពួក‌គេ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នៅ​គ្រា​នោះ ពួក​អភិជន​នៅ​ស្រុក​យូដា​តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ី‌យ៉ា​ជា​ញឹក​ញាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ក្នុង​រវាង​នោះ ពួក​អ្នក​ធំ​ក្នុង​សាសន៍​យូដា គេ​ក៏​ផ្ញើ​សំបុត្រ​ជា​ច្រើន​ច្បាប់​ទៅ​ថូប៊ីយ៉ា ហើយ​មាន​សំបុត្រ​របស់​ថូប៊ីយ៉ា​មក​ដល់​គេ​វិញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នៅ​គ្រា​នោះ ពួក​អភិជន​នៅ​ស្រុក​យូដា​តែងតែ​សរសេរ​លិខិត​ឆ្លើយ​ឆ្លង ជា​មួយ​លោក​ថូប៊ី‌យ៉ា​ជា​ញឹក​ញាប់

សូមមើលជំពូក ចម្លង




នេហេមា 6:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។


មុន​ហេតុ‌ការណ៍​នេះ សង្ឃ​អេលី‌យ៉ាស៊ីប ដែល​ត្រូវ​បាន​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​បន្ទប់​នានា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ហើយ​ដែល​បាន​ភ្ជាប់​សាច់​ញាតិ​នឹង​ថូ‌ប៊ីយា


នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មាន​ពួក​ត្កូអា​បាន​ជួស‌ជុល ប៉ុន្ដែ ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​របស់​គេ មិន​បាន​ចូល​រួម​ធ្វើ​ការ​តាម​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។


ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ


កាល​ខ្មាំង​សត្រូវ​របស់​យើង​ទាំង​ប៉ុន្មាន​បាន​ឮដំណឹង​នេះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​យើង​ក៏​ភ័យ​ខ្លាច ហើយ​គេ​ទ្រោម​ចុះ​ជា​ខ្លាំង​នៅ​ចំពោះ​ភ្នែករបស់​ខ្លួន ដ្បិត​គេ​យល់​ឃើញ​ថា កិច្ច​ការ​នេះ​កើត​ឡើង​ដោយ​សារ​ជំនួយ​របស់​ព្រះ​នៃ​យើង។


ដ្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​ស្រុក​យូដា ជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ ព្រោះ​គាត់​ជា​កូន​ប្រសា​របស់​សេកានា ជា​កូន​របស់​អើរ៉ាស ហើយ​យ៉ូ‌ហា‌ណាន​ជា​កូន​ប្រុស​របស់​គាត់ បាន​យក​កូន​ស្រី​របស់​មស៊ូ‌ឡាម ជា​កូន​របស់​បេរេគា ធ្វើ​ជា​ប្រពន្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម