ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។
នេហេមា 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកគ្រប់គ្រងទីក្រុងពុំបានដឹងថាខ្ញុំទៅណា ឬបានធ្វើអ្វីទេ ខ្ញុំមិនបានប្រាប់ពួកយូដា ពួកសង្ឃ ឬពួកអភិជន ពួកអ្នកគ្រប់គ្រង ឬពួកអ្នកឯទៀត ដែលត្រូវបំពេញកិច្ចការនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកដំរួតទីក្រុង ឥតបានដឹងជាខ្ញុំទៅឯណា ឬបានធ្វើអ្វីទេ ខ្ញុំក៏មិនទាន់បានប្រាប់ដល់ពួកយូដា ពួកសង្ឃ ឬពួកអ្នកមានត្រកូលខ្ពស់ ពួកដំរួត ឬពួកអ្នកឯទៀត ដែលរកស៊ីធ្វើការ នៅឡើយដែរ។ អាល់គីតាប ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណា ហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះ ខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកអ៊ីមុាំ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ ឲ្យដឹងពីគម្រោងការរបស់ខ្ញុំឡើយ។ |
ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។
បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។
ព្រះ មិនបានប្រហារពួកមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលទាំងនោះទេ គេបានឃើញព្រះ ហើយគេនាំគ្នាបរិភោគអាហារ។
មនុស្សឈ្លាសវៃតែងលាក់បាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងប្រកាសពីសេចក្ដីល្ងង់ខ្លៅវិញ។