បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។
នេហេមា 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពូជពង្សសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតរបស់ស្តេច ក្នុងគ្រប់ទាំងកិច្ចការដែលទាក់ទងនឹងប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខព្រះចៅអធិរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។ អាល់គីតាប លោកពេថាហ៊ីយ៉ា ជាកូនរបស់លោកមសេសា-បេល ក្នុងអំបូរសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា ជាតំណាងរបស់ប្រជាជន នៅចំពោះមុខស្តេចអធិរាជ។ |
បន្ទាប់មក ប្អូនរបស់វាដែលមានអំបោះក្រហមនៅដៃក៏កើតចេញមក ហើយគេដាក់ឈ្មោះកូននោះថា "សេរ៉ាស" ។
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម និងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌក៏ធ្វើជាសេនាបតី។
ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
នៅជាប់នឹងពួកលោក មានម្រេម៉ូត ជាកូនរបស់អ៊ូរីយ៉ា និងជាចៅរបស់ហាកូស បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានមស៊ូឡាម ជាកូនរបស់បេរេគា និងជាចៅរបស់មសេសាបេល បានជួសជុល។ នៅជាប់នឹងអ្នកទាំងនោះ មានសាដុក ជាកូនរបស់ប្អាណា បានជួសជុល។
កូនចៅរបស់យូដាតាមពូជអំបូររបស់គេមាន អំបូរសេឡា ជាពូជពង្សរបស់សេឡា អំបូរពេរេស ជាពូជពង្សរបស់ពេរេស អំបូរសេរ៉ាស ជាពូជពង្សរបស់សេរ៉ាស។
យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុន ហេស្រុនបង្កើតអើរ៉ាម