ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 10:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​នាំ​កូន​ច្បង​របស់​យើង កូន​ដំបូង​នៃ​សត្វ​របស់​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ និង​កូនដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​នាំ​មក​ជូន​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​នាំ​កូន​ប្រុស​ច្បង​របស់​យើង មក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង មក​ថ្វាយ​ព្រះអង្គ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​បូជា‌ចារ្យ ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​កូន​ច្បង​របស់​ខ្លួន​យើង នឹង​របស់​សត្វ​យើង​ផង ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​ហើយ នឹង​កូន​ច្បង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ឲ្យ​ដល់​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​នាំ​កូន​ប្រុស​ច្បង​របស់​យើង មក​ជូន​អុលឡោះ‌តាអាឡា ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង មក​ជូន​ទ្រង់ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​អ៊ីមុាំ ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។

សូមមើលជំពូក



នេហេមា 10:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សេចក្ដី​បង្គាប់​នោះ​បាន​ឮ​សុស‌សាយ​ទៅ ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ក៏​ថ្វាយ​តង្វាយ​ជា​បរិបូរ គឺ​ជា​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ពី​ទឹក​ឃ្មុំ ហើយ​ពី​ផល​នៃ​ចម្ការ​ទាំង​អស់ គេ​ក៏​យក​មួយ​ភាគ​ក្នុង​ដប់​ពី​របស់​ទាំង​អស់​មក​ជា​បរិបូរ​ដែរ ។


នៅ​ថ្ងៃ​នោះ គេ​បាន​តែង​តាំង​មនុស្ស​ឲ្យ​គ្រប់​គ្រង​លើ​បន្ទប់​ឃ្លាំង ដែល​សម្រាប់​ទុក​តង្វាយ​លើក​ចុះ​ឡើង តង្វាយ​ផល​ដំបូង និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដើម្បី​ប្រមូល​ចំណែក ដែល​ក្រឹត្យ‌វិន័យ​បាន​តម្រូវ​ឲ្យ​ទុក​សម្រាប់​ពួក​សង្ឃ និង​ពួក​លេវី ពី​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ​ក្រុង មក​ទុក​ក្នុង​បន្ទប់​ឃ្លាំង​ទាំង​នោះ ដ្បិត​ពួក​យូដា​មាន​អំណរ​ចំពោះ​ពួក​សង្ឃ និង​ពួក​លេវី ដែល​បំពេញ​មុខ​ងារ​របស់​ខ្លួន។


លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។


«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់​សម្រាប់​យើង គឺ​កូន​ដំបូង​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ ទោះ​មនុស្ស ឬសត្វ​ក្ដី នោះ​ជា​របស់​យើង»។


ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។


អស់​ទាំង​កូន​ដែល​កើត​ពី​ផ្ទៃ​មុន​គេ​ជា​របស់​យើង ព្រម​ទាំង​កូន​ឈ្មោល​ដំបូង​របស់​សត្វ​អ្នក​ទាំង​ប៉ុន្មាន ទោះ​ជា​គោ ឬ​ចៀម​ក្តី។


ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ដ្បិត​អស់​ទាំង​កូន​ច្បង​ជា​ចំណែក​របស់​យើង ព្រោះ​កាល​យើង​បាន​សម្លាប់​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ នោះ​យើង​បាន​ញែក​អស់​ទាំង​កូន​ច្បង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទុក​សម្រាប់​យើង គឺ​ទាំង​មនុស្ស និង​សត្វ​ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌យេហូវ៉ា»។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


ហើយ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដុត តង្វា​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង តង្វាយ​លា‌បំណន់ តង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​កូន​ដំបូងនៃ​ហ្វូង​គោ ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ទីនោះ​ដែរ។