ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នេហេមា 10:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន​បើ​សាសន៍​ដទៃ​ដែល​នៅ​ក្នុង​ស្រុក​នេះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​នៅ​ឆ្នាំ​ទី​ប្រាំពីរ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថាយើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។

សូមមើលជំពូក



នេហេមា 10:31
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែលថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា​ថា៖ «ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​ចិត​សិប​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ»។


នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​រៀប​ការ​ជាមួយ​ស្ដ្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់


ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​អំពើ​អា‌ក្រក់​យ៉ាង​ធ្ងន់ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​រៀប​ការ​នឹង​ស្ដ្រី​សាសន៍​ដទៃ​ដូច្នេះ​ឬ?»។


នៅ​ថ្ងៃ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក​ម្តង ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ប្រជុំ​យ៉ាង​ឱឡារិក​ម្តង​ទៀត។ នៅ​ថ្ងៃ​ទាំង​ពីរ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ធ្វើ​បាន​តែ​ម្ហូប​អាហារ​ដែល​ត្រូវ​បរិ‌ភោគ​ប៉ុណ្ណោះ។


តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទោះ​ខ្លួន​អ្នក កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្តី ទោះ​បាវ​បម្រើ​ប្រុស បាវ​បម្រើ​ស្រី ទោះ​សត្វ​របស់​អ្នក ឬ​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក្ដី។


ហើយ​អ្នក​នឹង​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក រួច​កូន​ស្រី​របស់​គេ​ទៅ​ផិត​តាម​ព្រះ​របស់​គេ នោះ​នឹង​នាំ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទៅ​ផិត​តាម​ព្រះ​របស់​គេ​ដែរ។


តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង


នេះ​ជា​ច្បាប់​សម្រាប់​អ្នក​រាល់​គ្នា​នៅ​អស់​កល្ប​ជា‌និច្ច គឺ​នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ​នោះ អ្នក​រាល់​គ្នា​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ទាំង​អ្នក​ស្រុក ឬ​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ផង។


នៅ​ថ្ងៃ​នោះ ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សម្រាប់​គ្រប់​ទី​កន្លែង ដែល​ត្រូវ​តាំង​ទី​លំ‌នៅ នៅ​អស់‌កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​ត​រៀង​ទៅ។


ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។


សូម​អត់​ទោស​កំហុស​របស់​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។


ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និន្ទា​អ្នក​រាល់​គ្នា អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​ថ្ងៃ​បុណ្យ ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​នោះ​ឡើយ។


ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។