តែព្រះនឹងវាយបំបែកក្បាល ខ្មាំងសត្រូវរបស់ព្រះអង្គ គឺថ្ងាសនៃអ្នកដែលចេះតែដើរ ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
និក្ខមនំ 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត អាល់គីតាប ប្រសិនបើស្តេចបដិសេធមិនបើកឲ្យពួកគេទៅ ប្រសិនបើស្តេចនៅតែឃាត់ពួកគេ |
តែព្រះនឹងវាយបំបែកក្បាល ខ្មាំងសត្រូវរបស់ព្រះអង្គ គឺថ្ងាសនៃអ្នកដែលចេះតែដើរ ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
ប្រសិនបើអ្នកមិនព្រមឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ នៅថ្ងៃស្អែក យើងនឹងនាំហ្វូងកណ្តូបមកក្នុងស្រុករបស់អ្នក
ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។
ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ នោះមើល៍ យើងនឹងញាំញីស្រុករបស់អ្នកទាំងមូលដោយកង្កែប។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយទៅឈរនៅមុខផារ៉ោន ហើយប្រាប់ថា "ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។
តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។
មនុស្សក៏ត្រូវខ្លោច ដោយសារកម្ដៅយ៉ាងខ្លាំង តែគេមិនបានប្រែចិត្ត ហើយលើកសរសើរសិរីល្អរបស់ព្រះទេ គឺគេជេរប្រមាថព្រះនាមរបស់ព្រះ ដែលមានអំណាចលើគ្រោះកាចទាំងនោះវិញ។