ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 9:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ស្រុក​អេស៊ីព្ទ​ក​កើត​មក រហូត​ដល់​ពេល​នេះ មិន​ដែល​មាន​បែប​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រឹល​ជា​យ៉ាង​វេទនា​មក​ដល់‌ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។

សូមមើលជំពូក



និក្ខមនំ 9:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះនាង​យេសិ‌បិល​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​លោក​អេលីយ៉ាថា៖ «ដល់​ស្អែក​នេះ ពេល​ថ្មើ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង»។


តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើ​នេះ យើង​នឹង​ចាត់​ពួក​យើង​ឲ្យ​មក​ជួប​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បម្រើ​ឯង របស់​ណា​ដែល​ត្រូវ​ចិត្ត នោះ​គេ​នឹង​យក​ទៅ"»។


ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។


ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា "លុះ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​ពីរ​រង្វាល់​នឹង​លក់​ថ្លៃ​មួយ​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​មួយ​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី"។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​កើត​យ៉ាង​ដូច្នេះ ដើម្បី​ជា​ការ​ផ្ចាញ់‌ផ្ចាល ឬ​សម្រាប់​ស្រោច​ដី​គេ ដោយ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ។


តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល


ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង


សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់ ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


កណ្តូប​ឡើង​មក​ពេញ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​ទំ​ពាស​ពេញ​ទឹក​ដី​ស្រុក​អេស៊ីព្ទ​ទាំង​មូល វា​មាន​ចំនួន​ច្រើន​ណាស់ តាំង​ពី​ដើម​មក​មិន​ដែល​មាន​កណ្តូប​ដូច្នេះ​ឡើយ ហើយ​ត​ទៅ​មុខ​ក៏​នឹង​គ្មាន​ទៀត​ដែរ។


វា​នឹង​ចូល​ពេញ​ក្នុង​ផ្ទះ​របស់​អ្នក ផ្ទះ​របស់​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ដែរ ជា​ហេតុ​ការណ៍​ដែល​ឪពុក និង​ដូន​តា​របស់​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​បែប​នេះ​ឡើយ រហូត​ដល់​សព្វ​ថ្ងៃ"»។ បន្ទាប់​មក លោក​ក៏​ចេញ​ពី​ផារ៉ោន​ទៅ។


គេ​នឹង​ស្រែក​ទ្រហោ‌យំ​នៅ​ពាស​ពេញ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដែល​តាំង​ពី​ដើម​មក ហេតុ‌ការណ៍​បែប​នេះ​មិន​ដែល​ធ្លាប់​មាន​ឡើយ ហើយ​ទៅ​មុខ​ទៀត​ក៏​គ្មាន​ដែរ។


ក៏​ប៉ុន្ដែ អ្នក​នៅ​តែ​តម្កើង​ខ្លួន​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​មិន​ព្រម​បើក​ឲ្យ​គេ​ចេញ​ទៅ​ទេ។


មាន​ព្រឹល​ធំៗ គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​សែសិប​ប្រាំ​គីឡូ​ក្រាម ធ្លាក់​ចុះ​ពី​ផ្ទៃ​មេឃ​មក​លើ​មនុស្ស​លោក ហើយ​គេ​ជេរ​ប្រមាថ​ព្រះ ដោយ​សារ​គ្រោះ​កាច​នៃ​ការ​ធ្លាក់​ព្រឹល​នោះ ព្រោះ​គ្រោះ‌កាច​នោះ​ខ្លាំង​ក្រៃ‌លែង។