ក្នុងចំណោមព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្ដាប់ដៃរបស់យើងបាន? ដូច្នេះ តើព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិមឲ្យរួចពីកណ្ដាប់ដៃយើងបានដែរឬ?»។
និក្ខមនំ 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផារ៉ោនមានបន្ទូលឆ្លើយថា តើព្រះយេហូវ៉ាជាអ្នកណាដែលអញត្រូវស្តាប់តាមទ្រង់ នឹងឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ អញមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនតបថា៖ «តើ អុលឡោះតាអាឡាជានរណា បានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅនោះ? យើងមិនស្គាល់ អុលឡោះតាអាឡាទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅឡើយ។ |
ក្នុងចំណោមព្រះរបស់ស្រុកទាំងប៉ុន្មាននោះ តើមានព្រះណាដែលជួយឲ្យស្រុកគេរួចពីកណ្ដាប់ដៃរបស់យើងបាន? ដូច្នេះ តើព្រះយេហូវ៉ានឹងជួយសង្គ្រោះក្រុងយេរូសាឡិមឲ្យរួចពីកណ្ដាប់ដៃយើងបានដែរឬ?»។
តើមានព្រះណាមួយក្នុងពួកព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាន ដែលបិតាយើងបានបំផ្លាញអស់រលីងនោះ អាចជួយសាសន៍គេឲ្យរួចពីកណ្ដាប់ដៃយើងបានទេ ដែលព្រះរបស់អ្នករាល់គ្នាអាចជួយឲ្យរួចពីកណ្ដាប់យើងបាន?
ដូច្នេះ កុំឲ្យព្រះបាទហេសេគាល្បួងបញ្ឆោតអ្នករាល់គ្នា ឬបញ្ចុះបញ្ចូលអ្នកបែបយ៉ាងនេះទៀតឡើយ កុំជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរណា ដែលអាចនឹងជួយប្រជារាស្ត្រគេ ឲ្យរួចពីកណ្ដាប់ដៃយើង ឬពីកណ្ដាប់ដៃនៃបិតាយើងបានឡើយ ចំណង់បើព្រះរបស់អ្នករាល់គ្នា តើនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃយើងឯណាបាន»។
គេបាននិយាយពីព្រះនៃក្រុងយេរូសាឡិម ទុកដូចជាព្រះរបស់សាសន៍ដទៃទាំងប៉ុន្មាននៅផែនដី ជាព្រះដែលជាស្នាដៃរបស់មនុស្សលោក។
ព្រះអង្គបានសម្ដែងទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន ហើយព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។
ព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
តើព្រះដ៏មានគ្រប់ព្រះចេស្តា ជាអ្វី ដែលយើងត្រូវគោរព? ហើយបើយើងអធិស្ឋានដល់ព្រះអង្គ តើនឹងមានប្រយោជន៍អ្វី?"
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
ជាអស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើង ស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើង?»
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
ប៉ុន្តែ យើងដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនបើកឲ្យអ្នករាល់គ្នាមកទេ ទាល់តែយើងប្រើដៃដ៏ខ្លាំងពូកែទើបព្រម។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ដោយសារការនេះ អ្នកនឹងដឹងថា យើងជាព្រះយេហូវ៉ា"។ "មើល៍ ទូលបង្គំនឹងវាយទឹកទន្លេនីលដោយដំបងនៅដៃទូលបង្គំនេះ ហើយទឹកនេះនឹងក្លាយទៅជាឈាម។
ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលព្រះអង្គ ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
ប៉ុន្តែ បើអ្នករាល់គ្នាថា "យើងខ្ញុំមិនព្រមនៅជាប់ក្នុងស្រុកនេះតទៅទេ" គឺអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក
ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកម្អួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយដែរ។
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។
ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។
នៅក្នុងអណ្ដាតភ្លើង ទាំងសងសឹកអស់អ្នកដែលមិនស្គាល់ព្រះ និងអស់អ្នកដែលមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
មនុស្សនៅជំនាន់នោះទាំងអស់ក៏បានមូលទៅជួបជុំនឹងបុព្វបុរសរបស់គេគ្រប់គ្នាដែរ ហើយមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ គេមិនបានស្គាល់ព្រះយេហូវ៉ាទេ ក៏មិនបានស្គាល់កិច្ចការដែលព្រះអង្គបានធ្វើដល់ពួកអ៊ីស្រាអែលដែរ។
នោះណាបាលឆ្លើយតបទៅថា៖ «ដាវីឌជាអ្វី? តើកូនអ៊ីសាយនេះជាអ្វី? សព្វថ្ងៃនេះ មានអ្នកបម្រើច្រើនណាស់ ដែលរត់ចោលចៅហ្វាយរបស់ខ្លួន។