គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។
និក្ខមនំ 5:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនផ្ដល់ចំបើងឲ្យយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាទៀតទេ ហើយគេប្រាប់យើងខ្ញុំថា "ចូរធ្វើឥដ្ឋទៅ!" មើល៍ គេវាយយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា តែប្រជារាស្ត្ររបស់ព្រះករុណាទេដែលធ្វើខុស»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិនឲ្យចំបើងដល់យើងខ្ញុំជាពួកបំរើទ្រង់ទៀតទេ ហើយគេប្រាប់យើងខ្ញុំថា ចូរខំធ្វើឥដ្ឋទៅ គេក៏វាយយើងខ្ញុំជាពួកបំរើទ្រង់ដែរ តែគឺពួកទ្រង់ទេ ដែលធ្វើខុសនោះ អាល់គីតាប គេមិនបានផ្តល់ចំបើងឲ្យពួកយើងខ្ញុំទេ ហើយគេបញ្ជាឲ្យពួកយើងខ្ញុំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកយើងខ្ញុំទៀតផង។ ប្រជារាស្ត្ររបស់ស្តេចខុសហើយ!»។ |
គេនិយាយគ្នាទៅវិញទៅមកថា៖ «មកយើង នាំគ្នាធ្វើដុំឥដ្ឋ ហើយដុតវាឲ្យឆ្អិន»។ គេក៏ប្រើដុំឥដ្ឋជាថ្ម និងជ័រខ្មៅជាបាយអ។
គឺទ្រង់មានរាជឱង្ការទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា៖ «បិតាយើងបានធ្វើឲ្យនឹមអ្នករាល់គ្នាធ្ងន់ណាស់ តែយើងនឹងបន្ថែម ឲ្យនឹមអ្នករាល់គ្នាធ្ងន់ជាងទៅទៀត បិតាបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរី»។
បន្ទាប់មក ពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅឯផារ៉ោន ហើយស្រែកថា៖ «ហេតុអ្វីបានជាព្រះករុណាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាដូច្នេះ?
ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
ឯកំណើតអ្នក គឺនៅថ្ងៃដែលអ្នកកើតមក គេមិនបានកាត់ផ្ចិតអ្នកទេ ក៏មិនបានលាងជម្រះអ្នកដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង។