និក្ខមនំ 5:16 - អាល់គីតាប16 គេមិនបានផ្តល់ចំបើងឲ្យពួកយើងខ្ញុំទេ ហើយគេបញ្ជាឲ្យពួកយើងខ្ញុំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកយើងខ្ញុំទៀតផង។ ប្រជារាស្ត្ររបស់ស្តេចខុសហើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 គេមិនផ្ដល់ចំបើងឲ្យយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាទៀតទេ ហើយគេប្រាប់យើងខ្ញុំថា "ចូរធ្វើឥដ្ឋទៅ!" មើល៍ គេវាយយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា តែប្រជារាស្ត្ររបស់ព្រះករុណាទេដែលធ្វើខុស»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ដ្បិតគេមិនឲ្យចំបើងដល់យើងខ្ញុំជាពួកបំរើទ្រង់ទៀតទេ ហើយគេប្រាប់យើងខ្ញុំថា ចូរខំធ្វើឥដ្ឋទៅ គេក៏វាយយើងខ្ញុំជាពួកបំរើទ្រង់ដែរ តែគឺពួកទ្រង់ទេ ដែលធ្វើខុសនោះ សូមមើលជំពូក |
ស្តេចមានប្រសាសន៍ទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតារបស់យើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះ រឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងបានប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើងវិញ យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី»។
មួយវិញទៀត ខ្ញុំបានឃើញការសង្កត់សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់សង្កិន តែគ្មាននរណាម្នាក់សំរាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់សង្កិន ដូច្នេះ គ្មាននរណាម្នាក់សំរាលទុក្ខពួកគេឡើយ។