កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។
និក្ខមនំ 38:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺប្រាំកាក់ ដែលត្រូវជាកន្លះសេកែលម្នាក់ គ្រប់ៗគ្នា តាមសេកែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃរបស់អស់អ្នកដែលមានឈ្មោះកត់ក្នុងបញ្ជីត្រូវបង់ ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ ឯចំនួនមនុស្សទាំងនោះមាន ៦០៣ ៥៥០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣ ៥៥០នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជា៥កាក់ដែលត្រូវជាកន្លះរៀលម្នាក់គ្រប់ៗគ្នា តាមរៀលសំរាប់ប្រើក្នុងទីបរិសុទ្ធ ជាថ្លៃនៃអស់ទាំងអ្នកដែលមានឈ្មោះចុះក្នុងបញ្ជី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឯចំនួនមនុស្សទាំងនោះ មាន៦សែន៣ពាន់៥៥០នាក់ អាល់គីតាប ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗឲ្យសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ |
កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។
«នៅពេលអ្នករាប់ចំនួនកូនចៅអ៊ីស្រាអែលតាមបញ្ជីរបស់គេ ត្រូវឲ្យគេបង់ប្រាក់ជាថ្លៃលោះជីវិតរបស់ខ្លួនថ្វាយព្រះយេហូវ៉ា ដើម្បីកុំឲ្យកើតមានគ្រោះកាចណាមួយកើតឡើងដល់ពួកគេ ក្នុងកាលដែលកំពុងរាប់ចំនួនពួកគេនោះឡើយ។
អស់អ្នកដែលឆ្លងទៅខាងអ្នកដែលបានរាប់ហើយ នោះម្នាក់ៗត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើក្នុងទីបរិសុទ្ធ (គឺមួយសេកែលស្មើនឹងម្ភៃកេរ៉ា) កន្លះសេកែលនេះជាតង្វាយថ្វាយព្រះយេហូវ៉ា។
ប្រាក់ ១០០ ហាបនោះ គេយកទៅសិតធ្វើជើងសសរទីបរិសុទ្ធ និងជើងវាំងនន គឺជើងមួយមានមួយហាបប្រាក់ ឯជើង ១០០ ត្រូវជា ១០០ ហាប។
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ
ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាក្នុងសាសន៍អ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន។ អ្នក និងអើរ៉ុន ត្រូវរាប់ចំនួនពួកគេ តាមអង្គភាពរបស់គេ។
នេះហើយជាពួកអ៊ីស្រាអែលដែលគេបានរាប់ តាមវង្សានុវង្សរបស់ឪពុកគេ តាមជំរំ តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ៦០៣ ៥៥០ នាក់។
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់គ្នាក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន»។
កាលពួកគេមកដល់ក្រុងកាពើណិម ពួកអ្នកទារពន្ធសម្រាប់ព្រះវិហារចូលមកសួរពេត្រុសថា៖ «តើគ្រូរបស់អ្នកមិនបង់ពន្ធព្រះវិហារទេឬ?»