និក្ខមនំ 38:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯប្រាក់ពីអស់អ្នកក្នុងក្រុមជំនុំដែលបានកត់ក្នុងបញ្ជី មានចំនួន ១០០ ហាប ១ ៧៧៥ សេកែល តាមទម្ងន់សេកែលដែលប្រើក្នុងទីបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣ ៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាក់របស់អស់អ្នកក្នុងពួកជំនុំដែលបានរាប់ដាក់បញ្ជី នោះមានចំនួន១០០ហាប១៧៧៥ដំឡឹង តាមទំងន់ដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ អាល់គីតាប រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ |
«នៅពេលអ្នករាប់ចំនួនកូនចៅអ៊ីស្រាអែលតាមបញ្ជីរបស់គេ ត្រូវឲ្យគេបង់ប្រាក់ជាថ្លៃលោះជីវិតរបស់ខ្លួនថ្វាយព្រះយេហូវ៉ា ដើម្បីកុំឲ្យកើតមានគ្រោះកាចណាមួយកើតឡើងដល់ពួកគេ ក្នុងកាលដែលកំពុងរាប់ចំនួនពួកគេនោះឡើយ។
ត្រូវទទួលប្រាក់លោះជីវិតនោះពីកូនចៅអ៊ីស្រាអែល សម្រាប់ការងារក្នុងត្រសាលជំនុំ ដើម្បីទុកជាសេចក្ដីរំឭកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សម្រាប់ជាតង្វាយលោះជីវិតរបស់ខ្លួន»។
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុក គឺគ្រប់ទាំងប្រុសៗ តាមចំនួនឈ្មោះរបស់គេ
«ចូររាប់ចំនួនក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់គ្នាក្នុងពួកអ៊ីស្រាអែលដែលអាចនឹងចេញទៅច្បាំងបាន»។