ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។
និក្ខមនំ 30:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើអាសនាមួយពីឈើនាងនួនសម្រាប់ដុតគ្រឿងក្រអូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យធ្វើអាសនា១ពីឈើនាងនួនសំរាប់ដុតគ្រឿងក្រអូប អាល់គីតាប ត្រូវធ្វើអាសនៈមួយពីឈើនាងនួន សម្រាប់ដុតគ្រឿងក្រអូប។ |
ខាងក្នុងទីបរិសុទ្ធបំផុត មានបណ្តោយម្ភៃហត្ថ និងទទឹងម្ភៃហត្ថ ហើយកម្ពស់ម្ភៃហត្ថដែរ ទ្រង់ស្រោបទីនោះដោយមាសសុទ្ធ ហើយអាសនាដែលធ្វើពីឈើតាត្រៅក៏ស្រោបដូច្នោះដែរ។
ដូច្នេះ ព្រះវិហារទាំងមូលសុទ្ធតែស្រោបដោយមាស ទាល់តែបានរួចជាស្រេចទាំងអស់ ទោះទាំងអាសនាទាំងមូលរបស់ទីបរិសុទ្ធបំផុត ក៏ស្រោបដោយមាសដែរ។
ព្រះបាទសាឡូម៉ូនបានធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសម្រាប់ដាក់នំបុ័ងតាំងទុក
និងមាសសុទ្ធសម្រាប់អាសនាគ្រឿងក្រអូបតាមទម្ងន់ផង ទ្រង់ក៏ប្រគល់គំរូ ដែលសម្រាប់ធ្វើរទេះ និងចេរូប៊ីម ដែលត្រដាងស្លាបគ្របពីលើហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាដែរ។
ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។
ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។
មួយឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់រំដោះបាបមកប្រឡាក់នៅស្នែងរបស់អាសនា គឺមួយឆ្នាំម្តង គាត់ត្រូវធ្វើពិធីរំដោះបាបនៅលើអាសនានេះ គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ នេះជាអាសនាបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា។
អាសនានោះត្រូវមានបណ្តោយមួយហត្ថ ទទឹងមួយហត្ថ បួនជ្រុងស្មើ ហើយកម្ពស់ពីរហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា។
គឺតុ គ្រឿងប្រដាប់របស់តុ ជើងចង្កៀងជាមាសសុទ្ធ គ្រឿងប្រដាប់របស់ចង្កៀង និងអាសនាគ្រឿងក្រអូប
អាសនាសម្រាប់ដុតគ្រឿងក្រអូប ព្រមទាំងឈើស្នែង ប្រេងសម្រាប់លាបតាំង និងគ្រឿងក្រអូប ព្រមទាំងរនាំងបាំងមាត់ទ្វាររោងឧបោសថ
ត្រូវដាក់អាសនាមាសសម្រាប់ដុតគ្រឿងក្រអូបនៅមុខហិបនៃសេចក្ដីសញ្ញា រួចត្រូវបាំងរនាំងនៅមាត់ទ្វាររោងឧបោសថ។
អាសនាបានធ្វើពីឈើ កម្ពស់បីហត្ថ បណ្ដោយពីរហត្ថ និងទទឹងពីរហត្ថ ឯជ្រុង និងបាត ព្រមទាំងជញ្ជាំងខាងៗអាសនានោះ សុទ្ធតែជាឈើទាំងអស់។ លោកពោលមកខ្ញុំថា៖ «នេះជាតុដែលនៅចំពោះព្រះយេហូវ៉ា»។
រួចយកឈាមទៅប្រឡាក់នៅស្នែងអាសនា ដែលនៅចំពោះព្រះយេហូវ៉ាខាងក្នុងត្រសាលជំនុំ ហើយត្រូវចាក់ឈាមទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។
សង្ឃត្រូវយកឈាមទៅប្រឡាក់នៅស្នែងអាសនាគ្រឿងក្រអូប ដែលនៅក្នុងត្រសាលជំនុំនៅចំពោះព្រះយេហូវ៉ា រួចត្រូវចាក់ឈាមគោនោះទាំងអស់ នាជើងអាសនាតង្វាយដុត ដែលនៅមាត់ទ្វារត្រសាលជំនុំ។
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។
ឯអាសនាមាស គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ហើយគ្របដោយស្បែកផ្សោត រួចត្រូវស៊កឈើស្នែងចូល។
នៅទីនោះមានអាសនាមាសសម្រាប់ដុងគ្រឿងក្រអូប និងហឹបសញ្ញាដែលស្រោបដោយមាសជុំវិញទាំងអស់ នៅក្នុងហឹបនោះ មានពានមាសដាក់នំម៉ាណា ក៏មានដំបងរបស់លោកអើរ៉ុនដែលមានដុះពន្លក និងបន្ទះថ្មនៃសេចក្ដីសញ្ញា។
មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក