ត្រូវយកចៀមឈ្មោលមួយទៀតមក ហើយត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់ដាក់ដៃលើក្បាលចៀម
និក្ខមនំ 29:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសម្លាប់វា ហើយយកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំរបស់អើរ៉ុន និងលើទងត្រចៀកស្តាំកូនៗរបស់គាត់ លើមេដៃស្តាំ និងលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមដែលនៅសល់ទៅគ្រប់លើអាសនាជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវអារ-កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អើរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសំឡាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនាជុំវិញ អាល់គីតាប ត្រូវអារកចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់ហារូន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ |
ត្រូវយកចៀមឈ្មោលមួយទៀតមក ហើយត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់ដាក់ដៃលើក្បាលចៀម
ត្រូវយកឈាមខ្លះដែលនៅលើអាសនា និងប្រេងសម្រាប់លាបតាំង ទៅប្រោះលើអើរ៉ុន លើសម្លៀកបំពាក់ លើកូនរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេ នោះគាត់នឹងបានបរិសុទ្ធ ព្រមទាំងសម្លៀកបំពាក់ ហើយកូនរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេក៏នឹងបានបរិសុទ្ធដែរ។
ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
សង្ឃត្រូវយកឈាមតង្វាយដែលថ្វាយដោយព្រោះការរំលងនោះ ទៅលាបនៅទងត្រចៀកស្តាំរបស់អ្នក ដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅលើមេដៃស្តាំ និងមេជើងស្តាំផង
ហើយជ្រលក់ម្រាមដៃស្តាំទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។
ប្រេងដែលសល់នឹងបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ។
រួចត្រូវសម្លាប់កូនចៀម ដែលសម្រាប់ថ្វាយដោយព្រោះការរំលងនោះ ហើយត្រូវយកឈាមនៃតង្វាយទៅលាបនៅទងត្រចៀកស្តាំអ្នកដែលត្រូវញែកចេញជាស្អាត ព្រមទាំងនៅមេដៃស្តាំ និងមេជើងស្តាំផង។
រួចត្រូវយកប្រេងដែលនៅក្នុងបាតដៃទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ព្រមទាំងមេជើងស្តាំនៃអ្នកដែលត្រូវញែកចេញជាស្អាត ត្រង់កន្លែងដែលបានលាបឈាមនៃតង្វាយដែលថ្វាយដោយព្រោះការរំលងដែរ។
ទៅប្រោះប្រាំពីរដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅវាលទៅ។
ត្រូវប្រោះឈាមនោះដោយម្រាមដៃអស់ប្រាំពីរដងទៅលើអាសនា ព្រមទាំងញែកចេញជាស្អាតឲ្យបានបរិសុទ្ធ រួចពីអស់ទាំងសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល។
នោះលោកម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់លោកអើរ៉ុន
ក៏នាំពួកកូនលោកអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា។
ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
មកដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្ដីសញ្ញាថ្មី មកដល់ព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិត ដែលនិយាយពាក្យមួយប្រសើរជាងឈាមរបស់លោកអេបិល។
ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។