Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 50:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​បើក​ត្រចៀក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​បះបោរ​ឡើយ ក៏មិន​បាន​បកក្រោយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជា‌អម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ​ហើយ ខ្ញុំ​មិន​បាន​រឹង‌ចចេស ឬ​បែរ​ក្រោយ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ណែ‌នាំ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​បះ‌បោរ​ប្រឆាំង ឬ​ដក​ខ្លួន​ថយ​ក្រោយ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 50:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ យើង​ខ្ញុំ​នឹង​មិន​បែរ​ចេញ ពី​ព្រះ‌អង្គ​ឡើយ សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រស់​រាន មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវរក​ព្រះ‌នាម​ព្រះ‌អង្គ។


គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន


អ្នក​មិន​បាន​ឮ​សោះ មិន​បាន​ដឹងទេ តាំង​ពី​បុរាណ​មក ត្រចៀក​អ្នក​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​យើង​បាន​ដឹង​ថា អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​អ្នក​មាន​ឈ្មោះ​ថា ជា​អ្នក​បះ‌បោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក។


កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។


គឺ​ខ្ញុំ​ធ្វើ​តាម​បង្គាប់​ព្រះ‌វរបិតា​ខ្ញុំ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះ‌វរបិតា។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។


បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។


ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ព្រោះ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។


ដូច្នេះ បពិត្រ​ព្រះ‌ករុណា​អ័គ្រី‌ប៉ា ទូល​បង្គំ​មិន​បាន​ចចេស​នឹង​និមិត្ត​ពី​ស្ថាន‌សួគ៌​នោះ​ទេ


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "សេចក្ដី​ដែល​គេ​និយាយ​នោះ​ត្រឹម​ត្រូវ​ហើយ


ដោយ​ឃើញ​ព្រះ‌អង្គ​មាន​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្តាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ព្រះ‌អង្គ​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង។


ទោះ​បើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​រៀន​ស្តាប់​បង្គាប់ តាម​រយៈការ​ដែល​ព្រះ‌អង្គ​រង​ទុក្ខ​លំបាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម