ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 28:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ ចង្ក្រង់​មាស​មួយ ផ្លែ​ទទឹម​មួយ តាម​ជុំ‌វិញ​ជាយ​អាវ​វែង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្ដឹង​មួយ​ឆ្លាស់​គ្នា​ជុំ‌វិញ​ជាយ​អាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ តាម​ជុំវិញ​ជាយ​អាវ​វែង​នោះ

សូមមើលជំពូក

អាល់គីតាប

ត្រូវ​ដាក់​រូប​ផ្លែ​ទទឹម​មួយ កូន​កណ្តឹង​មួយ​ឆ្លាស់​គ្នា​ជុំ​វិញ​ជាយ​អាវ។

សូមមើលជំពូក



និក្ខមនំ 28:34
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ


នៅ​ជុំ‌វិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស


អើរ៉ុន​ត្រូវ​ពាក់​អាវ​វែង​នោះ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ខ្លួន ដូច្នេះ​កាល​ណា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចេញ​មក​វិញ​ក្តី នោះ​នឹង​ឮ​សូរ​ចង្ក្រង់ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ឡើយ។


គេ​ក៏​ធ្វើ​អាវ​វែង​របស់​អេផូឌ ត្បាញ​ជា​សំពត់​សុទ្ធ​តែ​ពណ៌​ផ្ទៃ​មេឃ


គឺ​ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ ចង្ក្រង់​មួយ​ផ្លែ​ទទឹម​មួយ នៅ​គ្រប់​ជុំ‌វិញ​ជាយ​អាវ​សម្រាប់​ការ‌ងារ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ ប្រៀប​ដូច​ជា​ដើម​សារី នៅ​កណ្ដាល​ពួក​ឈើ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​របស់​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់ ក៏​មាន​រស​ជាតិ​ផ្អែម​ដល់​អណ្ដាត​ខ្ញុំ


ត្រួយ​ឯង​ជា​ចម្ការ​ទទឹម មាន​ផ្លែ​ដ៏​វិសេស ក៏​មាន​ដើម​ក្រពេន និង​ដើម​ទេព្វិរូ


បបូរ​មាត់​ឯង​ដូច​ជា​អំបោះ​ក្រហម មាត់​ឯង​ក៏​ល្អ​មើល តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹមមួយ​ចំហៀង។


៙ ខ្ញុំ​បាន​ចុះ​ទៅ​ឯ​ចម្ការ​ឈើ​មាន​ផ្លែ​គ្រាប់ ដើម្បី​មើល​កូន​ឈើ​ខៀវ​ខ្ចី​ដែល​ដុះ​នៅ​ក្នុង​ច្រក​ភ្នំ ហើយ​ឲ្យ​ដឹង​បើ​ទំពាំង‌បាយ‌ជូរ​ប៉ិច​ឡើង​ឬ​នៅ ហើយ​បើ​ទទឹម​មាន​ផ្កា​ផង។


តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃ នោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​មួយ​ចំហៀង។


ខ្ញុំ​ម្ចាស់​នឹង​នាំ​ទ្រង់​ចូល​ទៅ ក្នុង​ផ្ទះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​អ្នក ដែល​បាន​បង្កើត​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ស័ក្ដិ‌សម​នឹង​ព្រះ‌អម្ចាស់ ទាំង​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​គ្រប់​ជំពូក ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​ឡើង។