គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។
និក្ខមនំ 27:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែងម្ភៃហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរបួន និងជើងទ្របួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅមាត់ទ្វារទីលាន ត្រូវមានរនាំងប្រវែង២០ហត្ថ ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ធ្វើពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយប៉ាក់ផង ព្រមទាំងសសរ៤ នឹងជើង៤ដែរ អាល់គីតាប នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។ |
គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។
ត្រូវធ្វើវាំងននពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់រូបចេរូប៊ីម ដោយការរចនានៃជាងមានស្នាដៃ។
រីឯច្រកចូលត្រសាល ត្រូវធ្វើរនាំងពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ហើយត្រូវប៉ាក់ផង។
សសរទាំងអស់ដែលនៅជុំវិញទីលាន ត្រូវមានគន្លឹះ និងតម្ពក់ធ្វើពីប្រាក់ និងជើងទ្រធ្វើពីលង្ហិន។
ត្រូវធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
លោកក៏ត្បាញធ្វើរនាំង ពីអំបោះមានពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម និងពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ព្រមទាំងប៉ាក់ផង សម្រាប់មាត់ទ្វារត្រសាល
ហើយខ្សែក្រវាត់ពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ប៉ាក់ជាពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
រនាំងទីលាន វាំងននទ្វារចូលទីលាន ដែលបាំងជុំវិញរោងឧបោសថ និងអាសនា ព្រមទាំងខ្សែចងសម្រាប់បម្រើកិច្ចការទាំងអស់នេះ។
"តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?"