ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
និក្ខមនំ 25:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវដាក់ទីសន្តោសប្រោសនៅលើគម្របហិប ហើយដាក់សេចក្ដីសញ្ញាដែលយើងនឹងឲ្យដល់អ្នកទៅក្នុងហិប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញា ដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគម្របមកគ្រប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យដាក់ទីសន្តោសប្រោសទៅលើហឹប ហើយដាក់សេចក្ដីបន្ទាល់ដែលអញនឹងឲ្យដល់ឯងទៅក្នុងហឹបដែរ អាល់គីតាប ចូរដាក់បន្ទះថ្មនៃសន្ធិសញ្ញាដែលយើងនឹងប្រគល់ឲ្យអ្នក ទៅក្នុងហិប រួចយកគំរបមកគ្រប។ |
ឯនៅក្នុងហិប នោះមានតែបន្ទះថ្មពីរផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក
នោះគេនាំបុត្រានៃស្តេចចេញមក បំពាក់មកុដលើទ្រង់ ហើយថ្វាយសេចក្ដីសញ្ញា រួចតាំងទ្រង់ឡើងជាស្តេច ឯយេហូយ៉ាដា និងពួកកូនរបស់លោកក៏ចាក់ប្រេងថ្វាយទ្រង់ ហើយពោលថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
ដូច្នេះ លោកអើរ៉ុនក៏យកនំម៉ាណាទៅដាក់នៅមុខហិបនៃសេចក្ដីសញ្ញា ដើម្បីរក្សាទុក ដូចព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ។
ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។
លោកយកសេចក្ដីសញ្ញាដាក់ក្នុងហិប រួចស៊កឈើស្នែងភ្ជាប់នឹងហិប ហើយដាក់ទីសន្តោសប្រោស នៅលើហិបនោះ។
រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហិបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់។
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។
ពេលលោកម៉ូសេបានចូលទៅក្នុងត្រសាលជំនុំដើម្បីសន្ទនាជាមួយព្រះយេហូវ៉ា លោកបានឮសំឡេងមានព្រះបន្ទូលចេញពីលើទីសន្តោសប្រោស ដែលនៅលើហិបនៃសេចក្ដីសញ្ញា គឺពីកណ្ដាលចេរូប៊ីនទាំងពីរ ហើយលោកក៏និយាយទៅកាន់ព្រះអង្គ ។
ដ្បិតព្រះគ្រីស្ទជាចុងបំផុតនៃក្រឹត្យវិន័យ ដើម្បីឲ្យបានរាប់ជាសុចរិត ដល់អស់អ្នកដែលជឿ។
ដូច្នេះ ខ្ញុំក៏ចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនោះទៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយថ្មនោះនៅក្នុងហិបរហូតដល់ពេលនេះ ដូចព្រះយេហូវ៉ាបានបង្គាប់មកខ្ញុំ»។