ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 19:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ឲ្យ​មាន​ដៃ​ណា​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​ចោល​អ្នក​នោះ​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​ជា​សត្វ ឬ​មនុស្ស​ក្តី​ក៏​មិន​ត្រូវ​នៅ​រស់​ដែរ"។ កាល​ណាមាន​សំឡេង​ផ្លុំ​ស្នែង​ឮសូរ​វែង នោះ​គេ​អាច​ឡើង​មក​លើ​ភ្នំ​បាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​ជា​មនុស្ស ឬ​សត្វ​ក្ដី ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ‌ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ

សូមមើលជំពូក

អាល់គីតាប

ទោះ​ជា​មនុស្ស ឬ​សត្វ​ក្តី​ក៏​មិន​ត្រូវ​ទុក​ឲ្យ​នៅ​រស់​ដែរ។ កុំ​ប៉ះ​ពាល់​អ្នក​នោះ​ឡើយ តែ​ត្រូវ​សម្លាប់​គេ ដោយ​យក​ដុំ​ថ្ម​គប់ ឬ​បាញ់​នឹង​ព្រួញ​វិញ។ នៅ​ពេល​ដែល​ឮ​សូរ​សំឡេង​ស្នែង នោះ​ទើប​អ្នក​ខ្លះ​អាច​ឡើង​ទៅ​លើ​ភ្នំ​បាន»។

សូមមើលជំពូក



និក្ខមនំ 19:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ មក​រក​ប្រជា‌ជន​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​សម្លៀក​បំពាក់​របស់​ខ្លួន។


នៅ​ព្រឹក​ថ្ងៃ​ទី​បី មាន​ឮ​សូរ​ផ្គរ​លាន់ មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​កង​រំពង​យ៉ាង​ខ្លាំង រួច​ប្រជា‌ជន​ទាំង​អស់​ដែល​នៅ​ក្នុង​ជំរំ​ក៏​ញ័រ​រន្ធត់។


លោក​ម៉ូសេ​នាំ​ប្រជា‌ជន​ចេញ​ពី​ជំរំ ទៅ​ជួប​ព្រះ ហើយ​គេ​ក៏​ឈរ​តម្រៀប​គ្នា​នៅ​ជើង​ភ្នំ។


កាល​ឮ​សូរ​ផ្លុំ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើងៗ លោក​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ ហើយ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​លោក ដោយ​សំឡេង​ផ្គរ​លាន់។


កុំ​ឲ្យ​អ្នក​ណា​ឡើង​មក​ជា‌មួយ​អ្នក​ឡើយ ហើយ​កុំ​ឲ្យ​ឃើញ​មាន​អ្នក​ណា​នៅ​ទី​ណា​លើ​ភ្នំ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ឲ្យ​ហ្វូង​ចៀម ឬ​ហ្វូង​គោ​មក​រក​ស៊ី​នៅ​មុខ​ភ្នំ​នេះ​ដែរ»។


ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។


ព្រោះ​ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក ដោយ​ស្រែក​បង្គាប់​មួយ​ព្រះ‌ឱស្ឋ ទាំង​មាន​សំឡេង​មហា​ទេវតា និង​ស្នូរ​ត្រែ​របស់​ព្រះ​ផង ហើយ​ពួក​អ្នក​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ នឹង​រស់​ឡើង​វិញ​មុន​គេ។


ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។


បន្ទាប់​មក ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រុង​គី‌បៀរ​ជា​ប្រញាប់ គេ​ចេញ​ទៅ​វាយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​ដោយ​មុខ​ដាវ។