និក្ខមនំ 19:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នឹងគ្មានដៃអ្នកណាពាល់ដល់អ្នកនោះទេ គឺអ្នកនោះនឹងត្រូវចោលនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះសត្វឬមនុស្សក្តីក៏មិនរស់ដែរ កាលណាផ្លុំស្នែងឮសូរវែង នោះត្រូវឲ្យគេចូលមកជិតភ្នំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ទោះជាមនុស្ស ឬសត្វក្ដី ក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។ សូមមើលជំពូកអាល់គីតាប13 ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។ សូមមើលជំពូក |