គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្ដាជនជាប្រញាប់
និក្ខមនំ 12:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្ដង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវបរិភោគឆៅឬស្ងោរទេ គឺត្រូវអាំងវិញ ឲ្យមានជាប់ទាំងក្បាលទាំងជើង ហើយនឹងអាការៈខាងក្នុងផង អាល់គីតាប មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ |
គេអាំងតង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរតង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នកក្នុងបណ្ដាជនជាប្រញាប់
ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ដុំថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា។
បន្ទាប់មក ត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុង និងជើងរបស់វា រួចយកទៅដាក់លើដុំសាច់ និងក្បាល
ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវចម្អិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងជ្រើសរើស។ លុះព្រឹកឡើង អ្នកត្រូវត្រឡប់ទៅជំរំរបស់អ្នកវិញ។