និក្ខមនំ 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យមានសល់ដល់ព្រឹកស្អែក បើមានសល់អ្វីដល់ព្រឹកនោះ ត្រូវដុតចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំទុកឲ្យអ្វីនៅសល់ដល់ព្រឹកឲ្យសោះ បើមានសល់អ្វីដល់ព្រឹក នោះត្រូវដុតចោលវិញ អាល់គីតាប មិនត្រូវទុកអ្វីឲ្យនៅសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់ នោះត្រូវប្រមូលដុតឲ្យអស់។ |
មិនត្រូវយកឈាមយញ្ញបូជារបស់យើងថ្វាយជាមួយនំបុ័ងមានដំបែឡើយ ក៏មិនត្រូវទុកខ្លាញ់នៃតង្វាយនោះ តាំងពីល្ងាចដល់ព្រឹកដែរ។
ប្រសិនបើមានសាច់សល់ពីពិធីនោះ ឬនំបុ័ងបាននៅសល់រហូតដល់ព្រឹក នោះត្រូវយកសំណល់នោះទៅដុតក្នុងភ្លើង មិនត្រូវបរិភោគឡើយ ដ្បិតជាអាហារបរិសុទ្ធ។
មិនត្រូវយកឈាមនៃយញ្ញបូជាមកថ្វាយយើងជាមួយនំបុ័ងមានដំបែឡើយ ឯយញ្ញបូជានៃបុណ្យរំលងក៏មិនត្រូវទុករហូតដល់ព្រឹកដែរ។
ត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងវិញ។
រួចត្រូវតែបរិភោគតង្វាយនោះនៅថ្ងៃនោះ មិនត្រូវទុកអ្វីឲ្យនៅដល់ព្រឹកឡើយ យើងនេះជាព្រះយេហូវ៉ា។
គេមិនត្រូវទុកអ្វីឲ្យសល់រហូតដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឡើយ គឺគេត្រូវធ្វើតាមច្បាប់ទាំងអស់សម្រាប់ពិធីបុណ្យរំលង។