ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 8:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​ក៏​ដោះ​ត្រា​ព្រះ‌ទម្រង់ ដែល​បាន​ដក​ហូត​ពី​ហាម៉ាន មក​ប្រគល់​ជូន​ម៉ា‌ដេកាយ​វិញ ហើយ​ព្រះ​នាង​អេសធើរ​ក៏​តាំង​ម៉ាដេកាយ ឲ្យ​គ្រប់​គ្រង​លើ​ផ្ទះ​របស់​ហាម៉ាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌រាជា​យក​ត្រា​ព្រះ‌ទម្រង់ ដែល​ទ្រង់​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ ព្រះ‌នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទំរង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ស្តេច​យក​ត្រា​ចិញ្ចៀន ដែល​ស្តេច​បាន​ដក​ហូត​ពី​លោក​ហាម៉ាន មក​ប្រគល់​ជូន​លោក​ម៉ាដេ‌កាយ។ នាង​អេសធើរ​ក៏​បាន​តែង‌តាំង​លោក​ម៉ាដេ‌កាយ ឲ្យ​មើល​ខុស​ត្រូវ​លើ​វិមាន​របស់​លោក​ហាម៉ាន​ដែរ។

សូមមើលជំពូក



នាង​អេសធើរ 8:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។


រី​ឯ​អស់​ទាំង​កិច្ច‌ការ​នៃ​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​របស់​ស្ដេច ព្រម​ទាំង​រឿង​សព្វ​គ្រប់​ពី​សក្តិ‌យស​ដ៏​ខ្ពង់​ខ្ពស់​របស់​ម៉ា‌ដេកាយ ដែល​ស្តេច​បាន​តាំង​លោក សុទ្ធ​តែ​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​របាក្សត្រ​របស់​ស្តេចស្រុក​មេឌី និង​ស្រុក​ពើស៊ីរ។


ដូច្នេះ ស្ដេច​ក៏​ដោះ​ព្រះ‌ទម្រង់​ពី​ព្រះ‌ហស្ត​ប្រគល់​ទៅ​ឲ្យ​ហាម៉ាន ជា​កូន​ហាំ‌ម្តាថា សាសន៍​អ័កាក់ ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា។


បន្ទាប់​មក ព្រះ​នាង​អេសធើរ​ក៏​ទូល​ស្តេច​ជាថ្មី ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​របស់​ស្ដេច អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​គម្រោង​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់ ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត​ទាស់​នឹង​ពួកសាសន៍​យូដា។


៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។


បន្ទាប់​មក ស្ដេច​បាន​ដំឡើង​យស​ស័ក្ដិ​ដានី‌យ៉ែល ព្រម​ទាំង​បាន​ប្រទាន​អំណោយ‌ដ៏​វិសេស​ជា​ច្រើន​ដល់​លោក ហើយ​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ជា​អធិបតី​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។


តែ​ឪពុក​ប្រាប់​ទៅ​ពួក​បាវ​បម្រើ​របស់​គាត់​ថា "ចូរ​ប្រញាប់​យក​អាវ​ល្អ​បំផុត​ចេញ​មក​បំពាក់​ឲ្យ​កូន​យើង ហើយ​យក​ចិញ្ជៀន និង​ស្បែក​ជើង​មក​បំពាក់​ឲ្យ​ផង។