ពេលស្តេចបានគង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
នាងអេសធើរ 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងគ្រានោះ កាលព្រះបាទអ័ហាស៊ូរុស គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាក្រុងហ្លួង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រានោះ កាលស្តេចអ័ហាស៊ូរុសទ្រង់គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាទីក្រុងហ្លួង អាល់គីតាប នៅជំនាន់នោះ ស្តេចអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។ |
ពេលស្តេចបានគង់នៅក្នុងដំណាក់ ហើយព្រះយេហូវ៉ាបានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីសម្រាក រួចពីពួកខ្មាំងសត្រូវនៅគ្រប់ទិស
នេះជាពាក្យរបស់លោកនេហេមា ជាកូនលោកហាកាលា។ នៅខែមិគ្គសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជារាជធានី
សូមព្រះករុណាតែងតាំងឲ្យមានពួកមន្ត្រី នៅគ្រប់អាណាខេត្តទាំងអស់ក្នុងរាជាណាចក្ររបស់ព្រះករុណា ដើម្បីប្រមូលស្ត្រីក្រមុំដែលមានរូបឆោមស្រស់ស្អាតទាំងប៉ុន្មាន យកមកដាក់នៅវិមានស្ត្រី ក្នុងក្រុងស៊ូសាន ជាក្រុងហ្លួង ក្រោមអំណាចលោកហេកាយ ជាមហាតលិករបស់ព្រះករុណា ដែលជាអ្នកថែរក្សាពួកស្ត្រី ហើយឲ្យគេបើកគ្រឿងសម្អាងកាយដល់នាងទាំងនោះ។
នៅស៊ូសាន ជាក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយ ស៊ីម៉ាយជាកូនគីស ក្នុងពូជបេនយ៉ាមីន
ពួកអ្នករត់សំបុត្រក៏ចេញទៅយ៉ាងប្រញាប់ប្រញាល់ តាមបញ្ជារបស់ស្តេច ហើយគេបានប្រកាសរាជក្រឹត្យនោះនៅស៊ូសាន ជាក្រុងហ្លួង។ ពេលនោះ ស្តេចគង់សោយស្រាជាមួយហាម៉ាន តែឯទីក្រុងស៊ូសាន មានការច្រួលច្របល់កើតឡើងជាខ្លាំង។
«សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។
យើង នេប៊ូក្នេសា កំពុងរស់នៅយ៉ាងសុខស្រួល ក្នុងដំណាក់របស់យើង ហើយកំពុងចម្រើននៅក្នុងរាជវាំងរបស់យើង។
ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។