Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សូម​ព្រះ‌ករុណា​តែង​តាំង​ឲ្យ​មាន​ពួក​មន្ត្រី នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណា‌ចក្រ​របស់​ព្រះ​ករុណា ដើម្បី​ប្រមូល​ស្ត្រី​ក្រមុំ​ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ទាំង​ប៉ុន្មាន យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​ក្រុង​ស៊ូសាន ជា​ក្រុង​ហ្លួង ក្រោម​អំណាច​លោក​ហេកាយ ជា​មហា‌តលិក​របស់​ព្រះ‌ករុណា ដែល​ជា​អ្នក​ថែ​រក្សា​ពួក​ស្ត្រី ហើយ​ឲ្យ​គេ​បើក​គ្រឿង​សម្អាង​កាយ​ដល់​នាង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 សូម​ព្រះ‌ករុណា​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ព្រះ‌ករុណា និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សម្អាង​កាយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 សូម​ព្រះ‌ករុណា​ចាត់​ដំរូវ​ឲ្យ​មាន​ភ្នាក់‌ងារ នៅ​គ្រប់​ខេត្ត​ក្នុង​នគរ​ទ្រង់ ដើម្បី​នឹង​ប្រមូល​ស្ត្រី​ក្រមុំ ដែល​ស្រស់​ល្អ​ទាំង​ប៉ុន្មាន មក​ឯ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ឲ្យ​នៅ​ក្នុង​មន្ទីរ​សំរាប់​ពួក​ស្រីៗ ក្រោម​អំណាច​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ រួច​ឲ្យ​គេ​បើក​គ្រឿង សំរាប់​ជំរះ​ខ្លួន​ដល់​នាង​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 សូម​ស្តេច​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែលគេ​ប្រមូល​ពួក​ស្ត្រី​ក្រមុំ​មក​ជួប​ជុំ​គ្នា​ជា​លើក​ទីពីរ ម៉ា‌ដេកាយ​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​រាជ‌វាំង។


ស្ត្រី​ក្រមុំ​ណា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌ករុណា នោះ​សូម​តាំង​ឲ្យ​ធ្វើ​ជា​អគ្គ‌មហេសី​ជំនួស​ព្រះ​នាង​វ៉ាសធី»។ ស្ដេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​នេះ ហើយ​ក៏​ធ្វើ​តាម​ដូច្នោះ។


នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង មាន​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ា‌ដេកាយ ជា​កូន​យ៉ាអ៊ារ ដែល​ជា​កូន​ស៊ីម៉ាយ ស៊ីម៉ាយ​ជា​កូន​គីស ក្នុង​ពូជ​បេនយ៉ាមីន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម