គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ និងសណ្តែក
នាងរស់ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ពេលបរិភោគអាហារ លោកបូអូសប្រាប់នាងថា៖ «អញ្ជើញមកហូបនំបុ័ង ហើយជ្រលក់អាហារទៅក្នុងទឹកជ្រលក់នេះចុះ» នាងក៏អង្គុយនៅខាងពួកអ្នកច្រូត ហើយគេក៏ហុចលាជមកឲ្យនាងដែរ នាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់នំប៉័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចំរូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ អាល់គីតាប នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំបុ័ង ហើយជ្រលក់ដុំនំបុ័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។ |
គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ និងសណ្តែក
៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ពែងទូលបង្គំក៏ពេញហូរហៀរ។
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
គេទាំងអស់គ្នាបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានដប់ពីរកន្ត្រក។
ព្រះអង្គនឹងប្រទានឲ្យមានស្មៅនៅទីវាល សម្រាប់ហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏នឹងបរិភោគឆ្អែតស្កប់ស្កល់។
អ្នកនឹងបរិភោគឆ្អែតស្កប់ស្កល់ ហើយថ្វាយព្រះពរព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយព្រោះស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នក។
នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។
ពេលនាងបានក្រោកទៅរើស ហើយលោកបូអូសប្រាប់ពួកកំលោះៗរបស់លោកថា៖ «ចូរឲ្យនាងរើសយកចុះ សូម្បីតែក្នុងគំនរកណ្ដាប់ស្រូវ កុំបន្ទោសនាងអី
នាងលើកទូលយកទៅទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក។
នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌកូនរបស់គាត់ថា៖ «ចូរយកលាជមួយថាំង និងនំបុ័ងដប់ដុំនេះទៅឲ្យបងៗរបស់កូន នៅឯទីបោះទ័ពជាប្រញាប់
បន្ទាប់មក នាងក៏ប្រញាប់ប្រញាល់ចាត់ចែងនំបុ័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមរៀបជាស្រេចប្រាំ លាជប្រាំរង្វាល់ ផ្លែទំពាំងបាយជូរក្រៀមមួយរយចង្កោម និងផ្លែល្វាក្រៀមពីររយ ដាក់លើសត្វលាយកទៅ។