សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
ទំនុកតម្កើង 97:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំទាំងឡាយរលាយដូចក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ភ្នំនានាបានរលាយដូចក្រមួននៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចជាក្រមួនត្រូវថ្ងៃ គឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៃផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងភ្នំបានរលាយទៅ ដូចជាក្រមួន នៅចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូល អាល់គីតាប ភ្នំនានារលាយចំពោះអុលឡោះតាអាឡា ដូចជាក្រមួនត្រូវថ្ងៃ គឺចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃផែនដីទាំងមូល។ |
សាសន៍ទាំងឡាយជ្រួលច្របល់ នគរនានាពពាក់ពពូនឡើង ព្រះអង្គបន្លឺព្រះសូរសៀង ហើយផែនដីក៏រលាយទៅ។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ព្រះអង្គគួរស្ញែងខ្លាច ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។
ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ
ដើម្បីឲ្យគេបានដឹងថា មានតែព្រះអង្គប៉ុណ្ណោះ ដែលមានព្រះនាមយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល។
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។
ភ្នំធំៗទាំងឡាយកក្រើកនៅចំពោះព្រះអង្គ ហើយភ្នំតូចទាំងប៉ុន្មានក៏រលាយ ផែនដី ពិភពលោកទាំងមូល និងអ្វីៗទាំងអស់នៅក្នុងលោកនេះ រំពើកចុះឡើងនៅចំពោះព្រះភក្ត្រព្រះអង្គ។
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
ដូច្នេះ ទេវតាប្រាប់ខ្ញុំថា៖ «ទាំងពីរនេះ ដែលត្រូវបានចាក់ប្រេងតាំង ជាអ្នកដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដីទាំងមូល»។
បើមានអ្នកណាសួរថា "ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ?" ចូរប្រាប់ថា "ព្រះអម្ចាស់ត្រូវការវា តែគេនឹងដឹកវាមកទីនេះវិញភ្លាម"»។
សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
មើល៍ ហិបនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់នៃផែនដីទាំងមូល នឹងនាំមុខអ្នករាល់គ្នាទៅក្នុងទន្លេយ័រដាន់។