៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ អស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាជារៀងរហូត។ អាម៉ែន! អាម៉ែន!៕
សូមលើកតម្កើងព្រះអម្ចាស់រហូតតទៅ! អាម៉ែន! អាម៉ែន!។
៙ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ នៅអស់កល្បជានិច្ច អាម៉ែន ហើយអាម៉ែន។
សូមលើកតម្កើងអុលឡោះតាអាឡារហូតតទៅ! អាម៉ីន! អាម៉ីន!។
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជានិច្ច! ត្រូវឲ្យមនុស្សទាំងអស់ពោលថា អាម៉ែន! ហាលេលូយ៉ា !
គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។
៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន ហើយអាម៉ែន។
ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។
ឱព្រះអម្ចាស់អើយ ឯការដែលអ្នកជិតខាងយើងខ្ញុំ បានត្មះតិះដៀលព្រះអង្គ សូមសងទៅលើទ្រូងគេមួយជាប្រាំពីរវិញ។
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសយើងខ្ញុំឲ្យរួចពីអាកំណាចវិញ [ដ្បិតរាជ្យ ព្រះចេស្តា និងសិរីល្អជារបស់ព្រះអង្គ នៅអស់កល្បជានិច្ច។ អាម៉ែន។]
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។