ទំនុកតម្កើង 89:51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦51 ឱព្រះយេហូវ៉ាអើយ ខ្មាំងសត្រូវបានយកដំណៀលនោះ មកត្មះតិះដៀលទូលបង្គំ គឺគេបានត្មះតិះដៀលអស់ទាំងជំហានរបស់អ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល51 ព្រះយេហូវ៉ាអើយ សូមនឹកចាំថាខ្មាំងសត្រូវរបស់ព្រះអង្គបានត្មះតិះដៀលយ៉ាងណា គឺបានត្មះតិះដៀលជំហានរបស់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គយ៉ាងណា! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥51 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាបំបាក់មុខស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេក គឺទោះបីទូលបង្គំទៅទីណាក៏ដោយ ក៏ពួកគេនាំគ្នាបំបាក់មុខទូលបង្គំជានិច្ច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤51 ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងបានយកសេចក្ដីដំនៀលនោះឯង មកត្មះតិះដៀលដល់ទូលបង្គំដែរ គឺគេបានត្មះតិះដៀលដល់អស់ទាំងជំហាននៃអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ។ សូមមើលជំពូកអាល់គីតាប51 អុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់ នាំគ្នាបំបាក់មុខស្ដេច ដែលទ្រង់ចាក់ប្រេងតែងតាំង គឺទោះបីខ្ញុំទៅទីណាក៏ដោយ ក៏ពួកគេនាំគ្នាបំបាក់មុខខ្ញុំជានិច្ច។ សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ព្រះអង្គ សូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ព្រះអង្គ បានបែរចេញពីក្រុងយេរូសាឡិម ជាភ្នំបរិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតក្រុងយេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅជុំវិញយើងខ្ញុំ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំ។