៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
ទំនុកតម្កើង 89:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមនឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលពួកអ្នកបម្រើព្រះអង្គ និងពីដំណើដែលទូលបង្គំ រងដំណៀលរបស់ប្រជាជន ទាំងឡាយក្នុងទ្រូងទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ សូមនឹកចាំអំពីការត្មះតិះដៀលចំពោះបាវបម្រើរបស់ព្រះអង្គផង សូមនឹកចាំថាទូលបង្គំផ្ទុកការត្មះតិះដៀលពីប្រជាជាតិទាំងអស់ក្នុងទ្រូងរបស់ទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើ របស់ព្រះអង្គដែលកំពុងតែបាក់មុខ សូមព្រះអង្គកុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីសេចក្ដីដែល គេត្មះតិះដៀលដល់ពួកអ្នកបំរើទ្រង់ ហើយពីទូលបង្គំទ្រាំរងសេចក្ដីដំនៀលរបស់បណ្តាជន ទាំងឡាយនៅក្នុងទ្រូងផង អាល់គីតាប អុលឡោះតាអាឡាអើយ សូមកុំភ្លេចអ្នកបម្រើ របស់ទ្រង់ដែលកំពុងតែបាក់មុខ សូមទ្រង់កុំភ្លេចថា ប្រជារាស្ត្រដ៏ច្រើននេះ ស្ថិតនៅក្នុងបន្ទុករបស់ខ្ញុំ។ |
៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ខ្មាំងសត្រូវបានត្មះតិះដៀល ហើយសាសន៍មួយដែលល្ងីល្ងើ បានប្រមាថព្រះនាមព្រះអង្គ។
៙ ឱព្រះអើយ សូមក្រោកឡើង សូមការពារកិត្តិនាមរបស់ព្រះអង្គ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើត្មះតិះដៀលព្រះអង្គ ជារៀងរាល់ថ្ងៃ!
"យើងនឹងតាំងពូជពង្សអ្នក ឲ្យនៅជាប់អស់កល្បជានិច្ច ក៏នឹងសង់បល្ល័ង្ករបស់អ្នក ឲ្យនៅគង់វង្សគ្រប់ជំនាន់តទៅ"» ។ -បង្អង់
ដ្បិតព្រះគ្រីស្ទមិនបានបំពេញព្រះហឫទ័យព្រះអង្គផ្ទាល់ទេ តែដូចជាមានសេចក្តីចែងទុកមកថា៖ «សេចក្តីដំនៀលរបស់អស់អ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ» ។