នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទុសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
ទំនុកតម្កើង 89:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានទម្លាយរបងទាំងប៉ុន្មាន របស់ព្រះរាជា ហើយបានបំផ្លាញទីមាំមួនអស់រលីង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានទម្លាយអស់ទាំងកំពែងរបស់គាត់ ព្រះអង្គបានធ្វើឲ្យបន្ទាយរបស់គាត់ទៅជាទីបាក់បែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មាន របស់ព្រះរាជាត្រូវធ្លុះធ្លាយ និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានរំលំរបងចេញ ហើយបានបំផ្លាញទីមាំមួនអស់រលីង អាល់គីតាប ទ្រង់បានធ្វើឲ្យកំពែងទាំងប៉ុន្មាន របស់ស្តេចត្រូវធ្លុះធ្លាយ និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។ |
នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទុសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
តែឥឡូវនេះ ហេតុអ្វីបានជាព្រះអង្គ រំលំរបងចម្ការទំពាំងបាយជូរនេះ ធ្វើឲ្យអស់អ្នកដែលដើរតាមនោះបេះផ្លែវាដូច្នេះ?
ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលព្រះអង្គមានសេចក្ដីក្រោធ ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
យើងនឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើងទៅលើអ្នក ហើយនឹងផ្លុំលើអ្នកដោយភ្លើងនៃសេចក្ដីក្រោធរបស់យើង ក៏ប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃមនុស្សកំរោល ដែលប្រសប់បំផ្លាញ។