ទំនុកតម្កើង 89:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ ពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពលោក គឺព្រះអង្គបានបង្កើតមកទាំងអស់។ ព្រះគម្ពីរខ្មែរសាកល បណ្ដាមេឃជារបស់ព្រះអង្គ ផែនដីក៏ជារបស់ព្រះអង្គដែរ; ពិភពលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គបានតាំងវាឡើង; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃជារបស់ផងទ្រង់ ព្រមទាំងផែនដីផង ឯលោកីយ នឹងសព្វសារពើ ដែលនៅក្នុងលោកីយ នោះគឺទ្រង់បានសង់ឡើងដែរ អាល់គីតាប មេឃ និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក និងអ្វីៗទាំងអស់ ដែលស្ថិតនៅក្នុងពិភពលោកនេះ។ |
ដូច្នេះ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើមេឃ ផែនដីក៏បានចប់សព្វគ្រប់។
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។
តើឯងបានពិចារណាឃើញ ទទឹងបណ្តោយនៃផែនដីឬ? ចូរប្រាប់មកចុះ បើឯងដឹងសេចក្ដីទាំងអស់នេះហើយ។
តើអ្នកណាដែលឲ្យអ្វីមកយើងជាមុន ដើម្បីឲ្យយើងត្រូវសងគេវិញ? អ្វីៗសព្វសារពើនៅក្រោមមេឃជារបស់យើង។
៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា ចំណែកផែនដីវិញ ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
៙ ប្រសិនបើយើងឃ្លាន យើងមិនបាច់ប្រាប់អ្នកឡើយ ព្រោះពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពនេះជារបស់យើង ។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ប៉ុន្តែ បើមានអ្នកណាប្រាប់អ្នកថា៖ «ម្ហូបនេះជាសំណែន» សូមកុំបរិភោគឡើយ ព្រោះដោយយល់ដល់អ្នកដែលបានប្រាប់ និងដោយយល់ដល់មនសិការ