នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។
ទំនុកតម្កើង 83:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះសាសន៍ម៉ាឌាន គឺដូចព្រះអង្គប្រព្រឹត្តចំពោះស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន ព្រះគម្ពីរខ្មែរសាកល សូមប្រព្រឹត្តដល់ពួកគេ ដូចដែលប្រព្រឹត្តដល់ម៉ាឌាន ដូចដែលប្រព្រឹត្តដល់ស៊ីសេរ៉ា និងយ៉ាប៊ីន នៅស្ទឹងគីសុន—— ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមប្រព្រឹត្តចំពោះពួកគេ ដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា នឹងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន អាល់គីតាប សូមប្រព្រឹត្តចំពោះពួកគេ ដូចទ្រង់បានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ! |
នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។
នាងប្អូនក៏បង្កើតបានកូនប្រុសមួយដែរ ហើយក៏ដាក់ឈ្មោះកូននោះថា "បេន-អាំមី" ហើយអ្នកនោះជាឪពុករបស់សាសន៍អាំម៉ូនដរាបដល់សព្វថ្ងៃនេះ។
ព្រះយេហូវ៉ានៃពួកពលបរិវារនឹងបញ្ជូនរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ព្រះអង្គនឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។
ដ្បិតព្រះអង្គបានបំបាក់នឹម ដែលសង្កត់លើគេ និងដង្រែកនៅស្មាគេ ហើយដំបងរបស់ពួកអ្នកដែលសង្កត់សង្កិនគេផង ដូចជានៅគ្រានៃពួកសាសន៍ម៉ាឌានដែរ។
យើងនឹងទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពលទ័ពរបស់គេ មកជួបអ្នកនៅស្ទឹងគីសុន ហើយយើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក"»។
ស្ទឹងគីសុនបានហូរគំហុកនាំយកគេទៅបាត់ គឺស្ទឹងគីសុនដែលហូរគំហុក ជាស្ទឹងពីចាស់បុរាណ។ ព្រលឹងខ្ញុំអើយ ចូរជាន់គេដោយកម្លាំងដ៏ខ្លាំងចុះ!។